សេដ្ឋកិច្ច
ការបើកទទួលចុះឈ្មោះសម្រាប់បេសកកម្មសេដ្ឋកិច្ចនៃអង្គការហ្វ្រង់កូហ្វូនី នៅតំបន់អាហ្រ្វិកខាងកើតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅប្រទេស ជីប៊ូទី
បន្ទាប់ពីបានរៀបចំកម្មវិធីចំនួន ៦ លើកដោយជោគជ័យនៅក្នុងតំបន់និយាយភាសាបារាំងផ្សេងៗគ្នារួចមក អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បន្តការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគាំទ្រដល់សេដ្ឋកិច្ចនៃប្រទេសដែលនិយាយភាសាបារាំងដ៏មានសក្តានុពល និងរួបរួមតែមួយ ដោយរៀបចំ និងសហការជាមួយអាជ្ញាធរជីប៊ូទី នូវបេសសកម្មសេដ្ឋកិច្ចថ្មីមួយនៃប្រទេសនិយាយភាសាបារាំង ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ នៅប្រទេសជីប៊ូទី (Djibouti)។
ការផ្តួចផ្តើមនេះ ប្រារព្ធឡើងក្នុងគោលបំណងពង្រឹងការដោះដូរពាណិជ្ជកម្មរវាងរដ្ឋ និងរដ្ឋាភិបាលដែលជាសមាជិក និងរួមចំណែកដល់ការរៀបចំគម្រោងជារួម និងបង្កើនភាពជាដៃគូប្រកបដោយចីរភាពរវាងអ្នកដែលជាតួអង្គសេដ្ឋកិច្ចរបស់ប្រទេសនិយាយភាសាបារាំង នៅក្នុងវិស័យដែលមានសក្តានុពលខ្ពស់ដើម្បីការផ្លាស់ប្តូរ និងការបង្កើតការងារ ជាពិសេសសម្រាប់យុវជន និងស្រ្តី។
នៅក្នុងឆ្នាំនេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី សូមស្នើទៅក្រុមហ៊ុនដែលនិយាយភាសាបារាំង ហើយជាអ្នកកំពុងស្វែងរកដៃគូក្នុងការបង្កើនទីផ្សារអន្តរជាតិ ចូលមកអភិវឌ្ឍ និងសម្រេចឱ្យបានជាមួយគ្នានូវភាពជាដៃគូពាណិជ្ជកម្មនៅប្រទេសជីប៊ូទី ដែលជាទីតាំងប្រសព្វនៃផ្លូវសមុទ្រអន្តរជាតិដ៏សំខាន់ដែលតភ្ជាប់ អាហ្រ្វិក មជ្ឈិមបូព៌ា អាស៊ី និង អឺរ៉ុប ហើយក៏ជាច្រកចូលទៅកាន់ទីផ្សារក្នុងតំបន់អាហ្រ្វិកខាងកើត ដែលមានប្រជាជនប្រមាណ ៦០០ លាននាក់។

បេសកម្មសេដ្ឋកិច្ចនឹងផ្តោតសំខាន់ទៅលើវិស័យចំនួនប្រាំ ដែលរដ្ឋាភិបាលជីប៊ូទីយកចិត្តទុកដាក់ខ្លាំងនៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់ខ្លួនដែលមានដូចជា៖ ការដឹកជញ្ជូននិងភស្តុភារកម្មដែលពាក់ព័ន្ធនឹងតំបន់សេដ្ឋកិច្ចពិសេស សេវាកម្មឌីជីថល ថាមពលកកើតឡើងវិញ សុខាភិបាល និងទេសចរណ៍ប្រកបដោយចីរភាព។
ក្រុមហ៊ុនដែលចូលរួមនៅក្នុងកម្មវិធីនេះនឹងទទួលបាននូវរបៀបវារៈមួយ ដែលរៀបចំឡើងឱ្យមានការជួបជុំជាពិសេសនូវជំនួបតាមផែនគោលដៅជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន ការផ្គូផ្គងពាណិជ្ជកម្មប្រភេទអាជីវកម្មទៅអាជីវកម្ម (B2B) ដែលបានរៀបចំដោយមានការណែនាំពីអ្នកជំនាញ ព្រមទាំងដំណើរទស្សនកិច្ចទៅកាន់បណ្ដាទីតាំងមួយចំនួនដែលមានសារសំខាន់ខាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ផងដែរ។
រាល់ក្រុមហ៊ុនដែលបានអញ្ជើញមកពីរដ្ឋ និងរដ្ឋាភិបាលជាសមាជិក សមាជិកស្ថាបនិក ឬអ្នកសង្កេតការណ៍របស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដែលមានសមាសភាពច្រើនជាងគេក្នុងការធ្វើធុរកិច្ចអន្តរជាតិ និងមានប្រតិបត្តិការក្នុងវិស័យគោលដៅមួយ ឬច្រើនក្នុងចំណោមវិស័យទាំងប្រាំ អាចដាក់ពាក្យស្នើសុំរបស់ខ្លួនរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ តាមរយៈគេហទំព័រ៖ https://missions-economiques.djibouti.francophonie.org/fr
[សេ្កន QR]

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


