Connect with us

ព័ត៌មានជាតិ

អគ្គនាយកដា្ឋនពន្ធដារ ប្រមូលចំណូលបានជិត ១.៦ពាន់លានដុល្លារ

បានផុស

នៅ

រយៈពេល ៤ខែ ឆ្នាំ២០២៣ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង​តាមប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល អនឡាញ មានចំនួន ៦ ៤៤២,៥៤ ប៊ីលានរៀល (ប្រមាណជា ១ ៥៩០,៧៥ លានដុល្លារ) ស្មើនឹង ៤៤,៥៤% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអគ្គនាយកដ្ឋានពន្ធដារ សម្រាប់ខែមេសា ពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានប្រមាណ ៩៨៤,៥៩ ប៊ីលានរៀល (ប្រមាណជា ២៤៣,១១ លានដុល្លារ) ស្មើនឹង ៦,៨១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ ។

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងចំណូលរយៈពេល ៤ខែ ឆ្នាំ ២០២៣ថា ស្ថានភាពល្អប្រសើរនៃចំណូលសម្រាប់រយៈពេល ៤ខែ នេះ គឺអាស្រ័យដោយស្ថានភាពនៃចំណូលពន្ធ ក្នុងខែមករា-មីនា ឆ្នាំ២០២៣ បានហក់ឡើងខ្ពស់ ហើយជារដូវកាលនៃការប្រកាស និងបង់ប្រាក់ពន្ធលើប្រាក់ចំណូល ប្រចាំឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារបច្ចុប្បន្ន ពន្ធដារមានកំណប់ទ្រព្យដែលជាសក្តានុពលចំណូលពន្ធ តាមរយៈទិន្នន័យទទួល​ពីកម្មវិធីវិក្កយបត្រនាំសំណាង (GDT Lucky Draw) ប្រព័ន្ធ E-Filing និង Tol E-Filing ដែលរឹងមាំ​និងមានតម្លាភាព ហើយជាយន្តការសំខាន់ក្នុងការពង្រឹងការផ្ទៀងផ្ទាត់ការដាក់លិខិតប្រកាសនិងបង់ប្រាក់ពន្ធ (Cross check)។

លោក គង់ វិបុល បានបញ្ជាក់ថា ជាទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានដាក់ចេញ​នូវវិធាន​ការ និងជាយុទ្ធសាស្ត្រសំខាន់ៗ មានដូចជា បន្តយកចិត្តទុកដាក់ និងពង្រឹងការអនុវត្តការងារ​ស្របតាម​អនុសាសន៍របស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០២៣ របស់​អគ្គនាយកដ្ឋានពន្ធដារ, បន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទាន​ភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការ​សម្របសម្រួលថ្នាក់​ជាតិប្រឆាំង​ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មនិងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ)។ បន្តចុះត្រួតពិនិត្យជាក់ស្តែងតាមរោងចក្រ ដើម្បីតាមដាន និងធ្វើការ​ថែទាំបណ្តាញនិងឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិអាល់កុលរបស់សហគ្រាសផលិត​ក្នុងស្រុក (Flowmeter) ក្នុងករណីរកឃើញ មានករណីគេចវេះ និងបំពានការអនុវត្តកាតព្វកិច្ចបំពាក់ឧបករណ៍នេះ អគ្គនាយកដ្ឋានពន្ធដារនឹងចាត់វិធានការ ពន្ធដារយ៉ាងម៉ឺងម៉ាត់ ដើម្បីធានាបាននូវតម្លាភាពនិងការប្រកួតប្រជែង​ដោយស្មើភាពក្នុងវិស័យនេះ និងនិរន្ដរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម