ព័ត៌មានជាតិ
កសិករស្រុកថ្មបាំងកំពុងកើបលុយរាប់ម៉ឺនដុល្លារពីការប្រមូលផលដំណាំទុរេន
កសិកររស់នៅភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង ខេត្តកោះកុង កំពុងកើបលុយរាប់សិបរាប់ម៉ឺន ពីការលក់ដាំណាំទុរេនទៅឱ្យឈ្នួញកណ្តាលដែលចុះមកទិញដល់ចម្ការ គ្រាដែលពួកគាត់បានមើលថែទាំជាយូរឆ្នាំ។
លោក ណុប នូច និងលោក ពៅ ញៀន ជាដង្ខៅទុរេនជោគជ័យ ក្នុងចំណោមករជាច្រើន បានប្រាប់ថា ពួកគាត់ចាប់ផ្តើមដាំដុះផ្លែទុរេន ៥ទៅ៨ឆ្នាំមកហើយ ទម្រាំបានទិន្នផលលក់ចេញ។

ទុរេនជាដំណាំមួយប្រភេទដែលយើងទាមទារមើលថែទាំដូចទារកទើបនឹងកើតអញ្ចឹង ពុំមែនជារឿងងាយស្រួលប៉ុន្មាន។ ដាំណាំទុរេ ត្រូវការទឹកជាចាំបាច់បំផុត បូករួមវិធីសាស្រ្ត បច្ចេកទេស បទពិសោធន៍បន្ថែម ហើយអ្វីដែលសំខាន់នេះគឺអាកាសធាតុ។
សម្រាប់ឆ្នាំ២០២១នេះ លោក ណុប នូច រៀបរាប់ទាំងញញឹមបិទមាត់សឹងមិនជិតទេ ពេលសួរថា តើទុរេនរបស់លោកហុចផលយ៉ាងណាដែរ? លោកនិយាយភ្លាមៗថា កើនជាង៥០ភាគរយ លក់បាន១២ម៉ឺនដុល្លារ បើធៀបឆ្នាំទៅ៦ហិចតាលក់បាន១០មឺុនដុល្លារ។

លោក ពៅ ញៀនបានលើកឡើងដែរថា លក់បាន២ម៉ឺនដុល្លារ បើធៀបឆ្នាំ២០២០លក់បាន២ម៉ឺន ធ្វើឱ្យជីវភាពរស់នៅពួកគាត់កាន់តែល្អប្រសើរឡើងៗជាលំដាប់។
កសិករទាំង២រូប អះអាងទៀតថា ដើមឡើយ ពួកគាត់បារម្ភជាខ្លាំងអំពីការរីករាលដាលជំងឺកូវីដដល់សហគមន៍ ធ្វើឱ្យរាជរដ្ឋាភិបាលបិទការចរាចរចេញពីខេត្តមួយទៅខេត្តមួយដែលជាហេតុគ្មានឈ្នួញចុះមកទិញទុរេន ប៉ុន្តែឥឡូវវិញ គ្មានទាំងទុរេនលក់ឱ្យឈ្នួញផង។ ទិន្នផលទុរេន ត្រូវបានលក់ឱ្យឈ្នួញមកពីរាជធានីភ្នំពេញ ជាពិសេសអ្នកមកពីខេត្តកំពត។

ឃុំចំនួន៤ក្នុងស្រុកថ្មបាំង នៃទឹកដីខេត្តកោះកុង មានប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ដាំដុះដំណាំផ្លែទុរេន។ ប្រភេទទុរេនដែលដាំ រួមមាន៖ ទុរេនម៉ាន់ថង ផួងមណី សូនី និងកាន់យ៉ាវ គឺមាននៅឃុំតាទៃលើ ឃុំឬស្សីជ្រុំ ឃុំថ្មដូនពៅ និងឃុំជីផាត។
ទន្ទឹមនោះភាពជោគជ័យរបស់កសិករនៅពេលនេះ លោក អន សុធារិទ្ធិ អភិបាលស្រុកថ្មបាំង ក៏បង្ហាញពីមោទនភាពយ៉ាងខ្លាំងណាស់ដែរជាមួយប្រជាកសិកររបស់លោកដែលមានលទ្ធភាព និងបទពិសោធន៍អាចដាំដុះទុរេបានល្អប្រសើររហូតដល់ទទួលបានចំណូលខ្ពស់។

លោកអភិបាលស្រុកថ្មបាំង បន្ថែមថា សព្វថ្ងៃនេះ ផ្ទៃដីដែលអំណោយផលខ្លាំងជាងគេដល់ការដាំដុះទុរេនមានឃុំតាទៃលើ និងឃុំឬស្សីជ្រុំ ព្រោះមូលដ្ឋានឃុំ២នេះ មានអាកាសធាតុត្រជាក់ភ្លៀងធ្លាក់ គ្រប់គ្រាន់សម្រាប់ បង្កបង្កើនផលកសិកម្ម។
កន្លងទៅ លោកព្រួយបារម្ភដូចប្រជាពលរដ្ឋកសិករដែរថាតើធ្វើយ៉ាងណាឱ្យផលរបស់ពួកគាត់បានលក់ចេញទៅដល់ទីផ្សារអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែជាសំណាងល្អ មិនខ្វះឡើយអាចមានបំណងចង់ម៉ៅទិញទុរេនៅចម្ការដោយផ្ទាល់។

លោក អន សុធារិទ្ធិ ទទួលស្គាល់ថា ចំណូលបានមកពីលក់ដូរដំណាំទុរេន ធ្វើឱ្យកម្រិតជីវភាពកសិករប្រែប្រួលខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ហើយកសិករមានលទ្ធភាពអាចសង់ផ្ទះថ្មី ទិញរថយន្តទំនើបជិះ និងបង្កផ្ទៃដីដាំដុះបន្ថែម។
លោក ស៊ន ពិសិដ្ឋ ប្រធានការិយាល័យកសិកម្មស្រុកថ្មបាំង បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែមិថុនានេះថាផ្ទៃដីដាំដុះទុរេននៅក្នុងស្រុកដែលកសិករមានចំនួន១៦២ហិចតា ចំពោះទិន្នផលនាំចេញទៅលក់នៅបណ្តារាជធានីខេត្តផ្សេងៗ និងប្រទេសថៃចំនួន១៨២តោន កើនឡើង៤០ភាគរយ បើធៀបនឹងឆ្នាំ២០១៩៕ អត្ថបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


