ព័ត៌មានជាតិ
កោះរ៉ុងមានផ្ទះសំណាក់ជាង ២០០ កន្លែង ផ្ទះតម្លៃ ៥ ដុល្លារមួយយប់ក៏មាន
ដោយធ្វើដំណើរពីក្រុងព្រះសីហនុប្រហែលមួយម៉ោង នឹងទៅដល់កោះឋានសួគ៌កោះរ៉ុង។ ជាកោះទេសចរណ៍ដ៏ល្បី មានចម្ងាយជាង ៣០ គីឡូម៉ែត្រពីដីគោក មុនផ្ទុះកូវីដមានភ្ញៀវរាប់រយនាក់បានធ្វើដំណើរទៅលេងឥតដាច់ តែដោយសារកូវីដបានប៉ះពាល់ នាំឲ្យអាជីវកម្មមួយចំនួនបានផ្អាកបណ្តោះអាសន្ន។
លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានឲ្យកម្ពុជាថ្មីដឹងថា កោះរ៉ុងមានផ្ទះសំណាក់ទាំងតូចទាំងធំជាង ២០០ កន្លែង រួមទាំងរីសតលំដាប់ប្រណិតពីរកន្លែងទៀតរបស់ឧកញ៉ាទៀ វិចិត្រនិងអ្នកឧកញ៉ាគិត ម៉េង។

លោកបន្តថា កោះរ៉ុងជាកោះឋានសួគ៌ នៅមិនឆ្ងាយពីក្រុងព្រះសីហនុ។ ទោះបីត្រូវធ្វើដំណើរកាត់សមុទ្រ កោះរ៉ុងនៅតែគោលដៅដែលភ្ញៀវមិនអាចខកខានបាន។
“ជាទូទៅក្នុងមួយថ្ងៃមិនក្រោមពាន់នាក់ និងរដូវបុណ្យទានអាចដល់ ៥ ០០០នាក់ មុនផ្ទុះកូវីដ។ ផ្ទះស្នាក់នៅលើកោះមានចាប់ពី ៥ ដុល្លារក្នុងមួយយប់ក៏មានដោយស្នាក់នៅតាមផ្ទះប្រជាពលរដ្ឋ និងអាចដល់តម្លៃរាប់រយដុល្លារនៅរីសត ឬប្រភេទបឹងកាឡូប្រណិតៗ។
ភ្ញៀវទេសចរដែលមកកម្សាន្ត ភាគច្រើនស្នាក់នៅយ៉ាងហោចណាស់មួយយប់នៅលើកោះ។
បើតាមលោកអភិបាលក្រុង ក្រៅពីមានឆ្នេរខ្សាច់ នៅលើកោះក៏មានកន្លែងទាក់ទាញជាលក្ខណៈអេកូទេសចរណ៍បែបធម្មជាតិមាន ទឹកជ្រោះ ព្រៃកោងកាង ឧទ្យានសមុទ្រ ផ្កាថ្មជាដើម។
បច្ចុប្បន្ននៅលើកោះរ៉ុង កំពុងសាងសង់ផ្លូវបេតុងប្រវែងជាង ៧០គីឡូម៉ែត្រ ក្រោមទុនវិនិយោគប្រមាណ៣៥លានដុល្លារ ដែលគម្រោងនេះនឹងបញ្ចប់ក្នុងរយៈពេល ១៦ ខែ។ នៅពេលសំណង់ហេដ្ឋារចនាសម្ព័ន្ធបញ្ចប់ ជំរុញការអភិវឌ្ឍនៅលើកោះបន្ថែមទៀត។ នេះបើតាមលោកអភិបាលក្រុង។

គួរបញ្ជាក់ថា រដ្ឋាភិបាលបានបង្កើតក្រុងថ្មី ដោយកាត់យកកោះចំនួនពីរក្នុងខេត្តព្រះសីហនុ ដែលមានសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម បង្កើតជាក្រុងកោះរ៉ុង ដែលទីតាំងសាលាក្រុងស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។
កោះរ៉ុង និងកោះរ៉ុងសន្លឹមមានផ្ទៃដីសរុបជាង ១០០ គីឡូម៉ែត្រការ៉េ មានចម្ងាយប្រហែល ៣៦ គីឡូម៉ែត្រពីឆ្នេរសមុទ្រក្រុងព្រះសីហនុ។ បច្ចុប្បន្នកោះរ៉ុងមាន៣ ភូមិ និងកោះរ៉ុងសន្លឹម មាន២ភូមិ និងមានប្រជាជនរស់អចិន្រ្តៃយ៍ប្រមាណជាង ៤ ០០០នាក់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ