សេដ្ឋកិច្ច
លោក ស្រ៊ុន ពៅ ៖ កសិករ នឹងបោះបង់របរចិញ្ចឹមជ្រូក បើតម្លៃនៅតែធ្លាក់ចុះ
តម្លៃជ្រូករស់នៅកម្ពុជា នូវតែបន្តធ្លាក់ថ្លៃដដែល ចាប់តាំងពីពិធីបុណ្យភ្ជុំ រហូតមកដល់ពេលនេះ ដែលនឹងធ្វើឲ្យកសិករអ្នកសត្វជ្រូកមួយចំនួន អាចសម្រេចចិត្តឈប់ចិញ្ចឹម។ នេះបើតាមការឲ្យដឹងពីលោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា។
លោក ស៊្រុន ពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែតុលានេះថា ប្រជាកសិករ ដែលជាអ្នកចិញ្ចឹមសត្វជ្រូក ក៏ដូចជាសមាគមរបស់លោកមានក្ដីសង្ឃឹមថា នៅក្រោយពិធីបុណ្យភ្ជុំបិណ្ឌតម្លៃសត្វជ្រូករស់ នឹងមានការឡើងថ្លៃវិញ។ ប៉ុន្តែនៅតែដដែល ពុំមានការឡើងថ្លៃសោះ។ លោកថា បច្ចុប្បន្ននេះ សត្វជ្រូករស់ក្នុង ១គីឡូក្រាម មានតម្លៃត្រឹមតែ ៩,៥០០រៀល ទៅ៩,៨០០រៀលប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់សាច់ជ្រូក ដែលលក់នៅលើទីផ្សារ មានការធ្លាក់ថ្លៃបន្តិចតែប៉ុណ្ណោះ។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វ បានឲ្យដឹងបន្តថា ប្រជាកសិករដែលជាអ្នកចិញ្ចឹមសត្វជ្រូក បច្ចុប្បន្ននេះជួបបញ្ហាប្រឈម ដោយសារលក់បានក្រោមតម្លៃថ្លៃដើមផលិត និងម្យ៉ាងទៀតដោយសារឈ្មួញក៏ឈប់ចុះទៅទិញ ដែលនាំឲ្យសត្វជ្រូករបស់ពួកគាត់ មានការកកស្ទះនៅកន្លែងចិញ្ចឹម។ បើតាមលោក ស៊្រុន ពៅ មូលហេតុមួយ ដែលធ្វើឲ្យតម្លៃសត្វជ្រូករស់ មនការធ្លាក់ចុះនោះ ក៏ព្រោះតែសត្វជ្រូករស់នៅរៀតណាមកំពុងតែកកស្ទះ ដែលនាំឲ្យមានតម្លៃចុះថោក ហើយក៏បានធ្វើឲ្យតម្លៃជ្រូករស់នៅកម្ពុជា ធ្លាក់ថ្លៃផងដែរ។
នៅពេលសួរថាតើ ប្រជាកសិករអ្នកចិញ្ចឹមសត្វជ្រូកនឹងគិតបែបណា ប្រសិនបើតម្លៃសត្វជ្រូកនៅតែធ្លាក់ថ្លៃយ៉ាងដូច្នេះ? លោក ស្រ៊ុន ពៅ ក្នុងនាមប្រធានសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា បានឆ្លើយតបថា «អានេះធម្មតាទេ បានន័យថា ដូចខ្ញុំបានជម្រាបតាំងពីដើមមកថា បើសិនជាកសិករ បានសេចក្ដីថា កសិករគាត់មិនសូវមានប្រាក់ទេ ពេលណាដែលគាត់ចំណេញ គាត់ខំនាំគ្នាចិញ្ចឹមហើយ ពេលណាដែលគាត់ខាត ឬមួយក៏មិនចំណេញ គាត់ឈប់ចិញ្ចឹមហើយ អាហ្នឹងគឺថា អូតូម៉ាទិចម៉ងបាទ»។
លោក ស្រ៊ុន ពៅ បានបញ្ជាក់បន្ថែមថា ប្រសិនបើគ្មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ជួយសម្រួល និងដោះស្រាយបញ្ហានេះទេ ប្រហែលជាតម្លៃសត្វជ្រូករស់នៅកម្ពុជា នៅសល់ តែ ៧,០០០រៀល ទៅ ៨,០០០រៀលប៉ុណ្ណោះ។ លោកថា «ដោយសារបានក្រសួង និងអគ្គនាយកដ្ឋាន ដែលគាត់ជួយ សម្រួល ការធ្វើការកែប្រែ ពីការនាំចូលរហូតដល់អស់ហើយហ្នឹង សឹងតែថាអស់ទៅហើយហ្នឹង ឥឡូវនេះ សត្វថ្ងៃនេះ ក្នុង១ថ្ងៃនាំចូលតែ ២០០ ទៅ៣០០ក្បាលទេ ហ្នឹងហើយ គាត់នឹងសិក្សាបន្តទៀត គាត់នឹងអាចបិទទាំងស្រុង ប៉ុន្តែបិទទាំងស្រុង វាខុសពីគោលនយោបាយ បានន័យថា ពាណិជ្ជកម្មសេរី ណា៎»។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងកាលពីថ្ងៃម្សិលមិញថា ការផ្អាកការរៀបចំពិធីកាន់បិណ្ឌនៃបុណ្យភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌទី៤ រហូតដល់ភ្ជុំធំ បានធ្វើឲ្យតម្លៃជ្រូករស់ បន្តធ្លាក់ថ្លៃនាពេលបច្ចុប្បន្ន។ លោករដ្ឋមន្ត្រី បានបន្តថា តាមស្ថិតិកសិដ្ឋានចិញ្ចឹមជ្រូក មានការកើនចំនួន ៣៦កន្លែងស្មើនឹង៧,២% គឺកើនពីចំនួន ៥០៣កន្លែង ឆ្នាំ២០២០ ឡើងដល់ចំនួន ៥៣៩កន្លែង ក្នុងឆមាសទី១ ឆ្នាំ២០២១។
លោករដ្ឋមន្ត្រី បានបន្តទៀតថា កសិករចិញ្ចឹមជ្រូកត្រៀមបញ្ចេញលក់ ក្នងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ប៉ុន្តែត្រូវបានផ្អាក កម្មវិធីរៀបចំពីធីបុណ្យចាប់ពីបិណ្ឌទី៤ រហូតដល់បុណ្យភ្ជុំបិណ្ឌ បានធ្វើឲ្យជ្រូកមានការកកស្ទះ។ ជាងនេះទៀត តម្លៃជ្រូកនៅប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ក៏មានការធ្លាក់ថ្លៃយ៉ាងគំហុក ពោលគឺតម្លៃត្រឹមតែចំនួន ៦ ៥០០រៀល ក្នុង ១គីឡូក្រាមប៉ុណ្ណោះ។ ខណៈតម្លៃនៅកម្ពុជា គឺចន្លោះពីចំនួន ៩៥០០រៀល ទៅចំនួន ១០ ១០០រៀល ក្នុង ១គីឡូក្រាម នាពេលបច្ចុប្បន្ននេះ។
ម្យ៉ាងទៀត វិបត្តិនៃជំងឺកូវីដ-១៩ ក៏បានធ្វើឲ្យតម្រូវការសាច់ជ្រូក មានការប្រែប្រួលមិនទៀងទាត់ ដោយសារមានការបិទខ្ទប់ ពុំមានកម្មវិធីតាមបុណ្យទាន កម្មវិធីជួបជុំផ្សេង ជាពិសេសពុំមានភ្ញៀវទេសចរ ធ្វើដំណើរកម្សាន្ដតាមតំបន់រម្យណីយដ្ឋាននានា ក្នុងព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
សន្តិសុខសង្គម២២ ម៉ោង agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ចរាចរណ៍៥ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៣ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


