សេដ្ឋកិច្ច
ក្រុមហ៊ុនជាង ២៥០ នឹងចូលរួម «វេទិកាធុរកិច្ចកម្ពុជា-បារាំង» រយៈពេល ២ថ្ងៃ នៅរាជធានីភ្នំពេញ
មជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា សហការជាមួយគណកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មបរទេស នៃប្រទេសបារាំងប្រចាំកម្ពុជា នឹងរៀបចំ «វេទិកាធុរកិច្ចកម្ពុជា-បារាំង» រយៈពេល ២ថ្ងៃ គឺនៅ ថ្ងៃទី ៩ និងទី ១០ ខែមិថុនា ឆ្នាំ ២០២២ខាងមុខ នៅរាជធានីភ្នំពេញ។ នៅក្នុងនោះ ក្រុមហ៊ុនជាង ២៥០ មកពីប្រទេសអាស៊ាន និងប្រទេសបារាំង ត្រូវបានរំពឹងថា នឹងចូលរួមក្នុងព្រឹត្តការណ៍នេះ។

«វេទិកាធុរកិច្ចកម្ពុជា-បារាំង» ធ្វើឡើងជាលើកដំបូងនៅកម្ពុជានេះ នឹងមានការចូលរួមពីតំណាងពិសេស របស់រដ្ឋមន្ត្រីទទួលបន្ទុកផ្នែកកិច្ចការអឺរ៉ុប និងការបរទេស និងលោក សុខ ចិន្តាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ព្រមទាំងថ្នាក់ដឹកនាំ នៃស្ថានទូតបារាំងប្រចាំកម្ពុជា។
គោលបំណងនៃវេទិកានេះ គឺដើម្បីបង្ហាញពីបរិបទអំណោយផលរបស់កម្ពុជា សម្រាប់ការធ្វើធុរកិច្ច ដែលកម្ពុជាជាច្រកទ្វារមួយមានភាពងាយស្រួល មានភាពប្រកួតប្រជែងខ្ពស់ និងមានប្រសិទ្ធភាពសម្រាប់ក្រុម ហ៊ុនបរទេស ឬវិនិយោគិន ក្នុងការនាំចេញទៅកាន់ទីផ្សារតំបន់អាស៊ី និងពិភពលោក។
ក្នុងសន្និសីទកាសែតនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា វេទិការធុរកិច្ចកម្ពុជា-បារាំង ក៏ជាផ្នែកមួយនៃការលើកកម្ពស់ និងការជំរុញកិច្ចសហប្រតិបត្តិសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់បារាំងនៅកម្ពុជា។
លោកបានបន្តថា វេទិកានេះ នឹងចូលរួមពង្រឹង និងពង្រីកបន្ថែមទៀត ទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ បារាំង-កម្ពុជា ហើយក៏ជាការបង្ហាញអំពីការប្ដេជ្ញាចិត្តរបស់ភាគីបារាំង ក្នុងការបន្តចូលរួមចំណែកនូវការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើន ជាពិសេសលើវិស័យធុរកិច្ច និងទំនាក់ទំនងពាណិជ្ជកម្ម ជាដើម៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


