សេដ្ឋកិច្ច
អ្នកធុរកិច្ចបារាំង មើលឃើញថា កម្ពុជាមានចំណុចល្អច្រើន សម្រាប់ការវិនិយោគ
អ្នកធុរកិច្ចបារាំង មើលឃើញថា ប្រទេសកម្ពុជា មានចំណុចល្អច្រើន សម្រាប់ការវិនិយោគ និងរកស៊ី ដោយកម្ពុជា មានគោលនយោបាយវិនិយោគអំណោយផល និងការរៀបចំឲ្យមានវេទិការវាងស្ថាប័នសាធារណៈ ជាមួយវិស័យឯកជនជាដើម។
លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី ១ ខែមិថុនានេះថា ប្រទេសកម្ពុជា មានចំណុចល្អជាច្រើន សម្រាប់អ្នកវិនិយោគ និងអ្នករកស៊ី ដោយលោកថា កាលពីមុនមានតិច ហើយក្រោយមកចំណុចល្អ មានកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

សម្រាប់លោក Arnaud Darc ដែលជាអ្នកធុរកិច្ចមួយរូបដែរនោះ បានមើលឃើញថា ចំណុចល្អទីមួយ គឺគោលនយោបាយវិនិយោគរបស់កម្ពុជា មានភាពអំណោយផលដល់វិនិយោគិនបរទេស។ ចំណុចល្អទីពីរ គឺការរៀបចំឲ្យមានវេទិការវាងស្ថាប័នសាធារណៈ ជាមួយវិស័យឯកជនដើម្បីពិភាក្សាគ្នា និងស្វែងរកដំណោះស្រាយ ទៅលើបញ្ហាធុរកិច្ចដែលកើតមាន។ ចំណុចល្អទីបី ប្រទេសកម្ពុជា ជាកន្លែងល្អសម្រាប់អ្នកវិនិយោគបរទេស ពីព្រោះនៅពេលវិនិយោគនៅកម្ពុជាហើយ អាចពង្រីកទៅប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ដោយប្រទេសកម្ពុជាជាគោល។
ចំណែកលោក Soreasmey Ke Bin ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា បានលើកឡើងដែរថា អ្នកជំនួញមកពីប្រទេសបារាំង គឺបានចាត់ទុកប្រទេសកម្ពុជា មិនត្រឹមតែជាទីផ្សារមួយប៉ុណ្ណោះទេ ថែមទាំងជាប្រទេសដែលមានទំនាក់ទំនង ជាមួយប្រទេសបារាំងជាយូរយារណាស់មកហើយ។
លោកថា «សម្រាប់អ្នកធុរកិច្ចមកពីបារាំងផ្ទាល់ ជាក់លាក់មកពីបារាំងតែម្ដង ប្រទេសកម្ពុជា គឺមិនត្រឹមតែជាទីផ្សារមួយទេ ក៏ប៉ុន្តែជាប្រទេសមួយ ជាប្រជាជនមួយដែលធ្លាប់មាន គេហៅថាជាមានប្រវត្តិជាមួយគ្នាច្រើន ជាការចូលរួមពីប្រទេសបារាំង នៅក្នុងប្រទេសកម្ពុជាយើង គឺមានប្រវត្តិយូរមកហើយជាមួយគ្នា ហើយក៏សូម្បីប្រជាជនខ្មែរ ក៏ស្គាល់បារាំងច្រើន ចេះនិយាយភាសាបារាំង ស្គាល់ម៉ាកយីហោរបស់បារាំង មានខ្មែររស់នៅបារាំងក៏ច្រើន ចឹងគឺយើងមានទំនាក់ទំនងគ្នាមកច្រើនហើយ ក្នុងរយៈពេលកន្លងមកហ្នឹង»។
លោក Soreasmey Ke Bin បានលើកឡើងបន្តថា អ្វីដែលសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ចង់បាននៅក្នុង «វេទិកាធុរកិច្ចកម្ពុជា-បារាំង» ដែលនឹងធ្វើនៅថ្ងៃទី ៩ និងទី ១០ ខែមិថុនាខាងមុខនេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកធុរកិច្ច ឲ្យកាន់តែរឹងមាំបន្ថែមទៀត។
ទោះជាបែបណាក៏ដោយ សម្រាប់អ្នកធុរកិច្ចបារំាង មើលឃើញថា ប្រទេសកម្ពុជា នៅមានចំណុចខ្វះខាតមួយចំនួន ដូចជា៖ បញ្ហាហេដ្ឋារចនាសម្ព័ន្ធ, បញ្ហាប្រជាជននៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបជាមួយប្រទេសវៀតណាម និងថៃជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


