សេដ្ឋកិច្ច
៥ ខែដើមឆ្នាំ កម្ពុជាបញ្ជូនពលករ ១៥ ០០០ នាក់ទៅធ្វើការនៅប្រទេសថៃ
រយៈពេល ៥ ខែដើមឆ្នាំ ២០២២ កម្ពុជាបានបញ្ជួនពលករប្រមាណ ១៥ ០០០ នាក់ទៅធ្វើការនៅតាមបណ្តារោងចក្រនានានៅប្រទេសថៃ។
លោក អន ប៊ុនហាក់ ប្រធានសមាគមទីភ្នាក់ងារហត្ថពលកម្មកម្ពុជាបានឱ្យដឹងនៅរសៀលថ្ងៃទី០៤មិថុនានេះថា កម្ពុជាបានចាប់ផ្តើមបញ្ជួនពលករស្របច្បាប់ទៅធ្វើការនៅប្រទេសថៃឡើងវិញនៅក្នុងខែ មករា ឆ្នាំ២០២២ បន្ទាប់ពីប្រទេសថៃបានបើកទទួលពលករបរទេសឡើងវិញ ពិសេសប្រទេសមួយចំនួននៅតាមតំបន់អាស៊ានដូចជា ឡាវ ភូមា និងកម្ពុជា។

នៅក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះកម្ពុជាបានបញ្ជួនពលករប្រមាណ ១៥ ០០០ នាក់ទៅធ្វើការនៅតាមបណ្តារោងចក្រនានានៅប្រទេសថៃ ដោយពួកគាត់ទៅធ្វើផ្នែករោងចក្រចំណីអារហារ សំណង់ សេវាកម្ម និងកសិកម្ម។
លោក អន ប៊ុនហាក់ បានបន្តទៀតថា អាជ្ញាធរថៃលែងតម្រូវឱ្យពលករខ្មែរទៅធ្វើការនៅប្រទេសរបស់ខ្លួនដោយស្របច្បាប់ ធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃដូចមុនទៀតហើយ ពោលគឺគ្រាន់តែធ្វើតេស្តរហ័សប៉ុណ្ណោះ ដោយសារប្រទេសកម្ពុជាជាប្រទេសដែលមានហានិភ័យទាបបំផុតពោលត្រូវបានគេចាត់ទុកជាប្រទេសមានឆ្លងមេរោគកូវីដ១៩ តិចតួចបំផុតឬគ្មានឆ្លង។

លោក អន ប៊ុនហាក់ បានបន្ថែមថា ក្នុងករណីពលករធ្វើតេស្តរហ័ស អវិជ្ជមាន នឹងអាចចូលទៅធ្វើការបាននៅតាមរោងចក្រនានាតែម្តង ខណៈកាលពីមុនពលករខ្មែរដែលត្រូវទៅធ្វើការនៅប្រទេសថៃត្រូវធ្វើតេស្តរកជំងឺកូវីដ-១៩ រយៈពេល ៧២ ម៉ោង តាមម៉ាស៊ីន PCR ឬតេស្តរហ័សដែលធ្វើដោយគ្រូពេទ្យជំនាញ ដើម្បីបញ្ជាក់វិញ្ញាបនបត្រថាមិនមានឆ្លងជំងឺកូវីដ-១៩។ ពេលធ្វើការទៅដល់ព្រំដែនថៃត្រូវធ្វើតេស្តម្តងទៀត ហើយបើលទ្ធផលតេស្តអវិជ្ជមានត្រូវបន្តធ្វើចត្តាឡ័ស័ករយៈពេល ៧ថ្ងៃ និងថ្ងៃទី៧ត្រូវធ្វើតេស្តម្តងទៀត បើលទ្ធផលនៅអវិជ្ជមានទៀត ទើបអនុញ្ញាតឱ្យទៅរោងចក្រធ្វើការ។ ក្នុងករណីមានវិជ្ជមានកូវីដ-១៩ ត្រូវបញ្ជួនទៅកន្លែងព្យាបាលហើយរាល់ការចំណាយទៅលើការព្យាបាលជាបន្ទុករបស់និយោជកថៃទាំងស្រុង។
លោក អន ប៊ុនហាក់ បានបញ្ជាក់ថា ការលើកលែងការធ្វើចត្តាឡីស័កនេះ ជួយកាត់បន្ថយការចំណាយដ៏ធំរបស់និយោជកថៃក្នុងការទទួលយកពលករ ព្រោះថាក្នុងចំណោមពលករម្នាក់ថៅកែថៃត្រូវចំណាយប្រមាណ១ម៉ឺនបាតប្រហាក់ប្រហែល ៣០០ ដុល្លារអាមេរិក និងជួយជំរុញឱ្យនិយោជកថៃបង្កើនចំនួនក្នុងការទទួលយកពលករខ្មែរដោយរំពឹងថានឹងអាចបញ្ជួនទៅក្នុង១ខែពី១ម៉ឺននាក់ទៅ១៥ ០០០នាក់ដូចមុនកំលុងពេលផ្ទុះជំងឺកូវីដ១៩។
យោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថាបច្ចុប្បន្ននេះកម្ពុជាមានពលករកំពុងធ្វើការងារនៅប្រទេសថៃមានចំនួន ១ ២២០ ១៩៧នាក់ដោយធ្វើលើផ្នែកសំណង់កសិកម្ម នេសាទនិងរោងចក្រចំណីអាហារ៕
អត្ថបទ៖ សំអឿន
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


