សេដ្ឋកិច្ច
រុស្ស៊ី ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេរបស់ចិន
ប្រទេសរុស្ស៊ី បានក្លាយជាអ្នកផ្គត់ផ្គង់ប្រេងធំបំផុតរបស់ចិន ខណៈទីក្រុងមូស្គូ បានលក់ប្រេងឆៅបញ្ចុះតម្លៃទៅឲ្យទីក្រុងប៉េកាំង ចំពេលមានទណ្ឌកម្មជុំវិញសង្គ្រាមអ៊ុយក្រែន។
ដោយសារតែតម្លៃទាប ក្រុមហ៊ុនចិនបានបង្កើនការទិញប្រេងពីរុស្ស៊ីនៅឆ្នាំនេះ។
តួលេខផ្លូវការបង្ហាញថា បើធៀបនឹងឆ្នាំមុន ការនាំចូលប្រេងរបស់រុស្ស៊ីបានកើនឡើង ៥៥% ដល់កម្រិតកំណត់ត្រា ក្នុងខែឧសភា។
យោងតាមទិន្នន័យពីរដ្ឋបាលគយចិន, ការនាំចូល ដែលរួមមានការផ្គត់ផ្គង់ដែលបូមតាមរយៈបំពង់បង្ហូរប្រេងស៊ីបេរីខាងកើតទៅមហាសមុទ្រប៉ាស៊ីហ្វិក និងការដឹកជញ្ជូនតាមសមុទ្រពីកំពង់ផែអឺរ៉ុប និងចុងបូព៌ារបស់រុស្ស៊ី មានចំនួនសរុបជិត ៨.៤២លានតោនកាលពីខែមុន។
ចំនួននោះ បានរុញប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាអតីតប្រភពប្រេងឆៅដ៏ធំបំផុតរបស់ចិន ធ្លាក់ទៅចំណាត់ថ្នាក់លេខ២ ជាមួយនឹងបរិមាណ ៧.៨២ លានតោន។
ក្រុមហ៊ុនចិន រួមទាំងក្រុមហ៊ុន Sinopec ដែលជាក្រុមហ៊ុនចម្រាញ់របស់រដ្ឋ និងក្រុមហ៊ុន Zhenhua Oil ដែលគ្រប់គ្រងដោយរដ្ឋផងដែរ បានបង្កើនការទិញប្រេងឆៅរបស់រុស្ស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ បន្ទាប់ពីទទួលបានការបញ្ចុះតម្លៃយ៉ាងខ្លាំង ខណៈអ្នកទិញនៅអឺរ៉ុប និងសហរដ្ឋអាមេរិក បានបដិសេធថាមពលរុស្ស៊ី ស្របតាមការដាក់ទណ្ឌកម្មជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន។
កាលពីខែមីនា សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបាននិយាយថា ពួកគេនឹងហាមឃាត់ប្រេងរបស់រុស្ស៊ី ខណៈសហភាពអឺរ៉ុបកំពុងធ្វើការឆ្ពោះទៅរកការបញ្ចប់ ការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ី។ ប្រទេសលោកខាងលិច ក៏បានបង្កើនការឆ្លើយតបផ្នែកសេដ្ឋកិច្ច ចំពោះការលុកលុយរបស់រុស្ស៊ី។
ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា វិធានការនេះ ផ្តោតលើសរសៃឈាមសំខាន់នៃសេដ្ឋកិច្ចរបស់រុស្ស៊ី។
គួរបញ្ជាក់ថា ការនាំចេញថាមពលគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសរុស្ស៊ី ប៉ុន្តែការហាមឃាត់ក៏ ប៉ះពាល់ដល់អ្នកប្រើប្រាស់លោកខាងលិចផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


