សេដ្ឋកិច្ច
ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍បើកឡើងវិញខ្ទង់ ៤០ភាគរយ ក្នុងចំណោមក្រុមហ៊ុនជាង ៧០០
ក្រុមហ៊ុនក្នុងវិស័យទេសចរណ៍ជាង ៧០០ក្រុមហ៊ុន នៅកម្ពុជា រងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ-១៩ អស់រយៈពេលជាង ២ឆ្នាំ។

ក្រោយជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ដោយសារការខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រុកចាក់វ៉ាក់សាំងជូនពលរដ្ឋ ពីដូសទី១ រហូតដល់ដូសជំរុញទី៥ ទប់ស្កាត់ការឆ្លងរាលដាលបាន ១០០ភាគរយ ដោយពុំមានអ្នកឆ្លងថ្មីជាង ១ខែមកនេះ ក្រុមហ៊ុនក្នុងហ៊ុនក្នុងវិស័យទេសចរណ៍ក្នុងចំណោម ៧០០ក្រុមហ៊ុន បានបើកដំណើរការឡើងវិញខ្ទង់ ៤០ភាគរយហើយ។ នេះបើតាមលោកការបញ្ជាក់របស់លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា។
ថ្លែងប្រាប់កម្ពុជាថ្មី លោកស្រី ឆាយ ស៊ីវលីន បានឱ្យដឹងថា ការវិលត្រឡប់មកវិញនូវក្រុមហ៊ុនក្នុងវិស័យទេសចរណ៍នេះ ក្រោយពេលរាជរដ្ឋាភិបាលដោះចេញការរិតត្បិតទាំងអស់ ហើយជាមួយគ្នានេះ ប្រទេសផ្សេងៗ ក៏ព្យាយាមបើកឡើងវិញផងដែរ។ លោកស្រីបន្តថា« បើកាលណាបើកប្រទេស អ្នកធ្វើដំណើរទេសចរ ដែលជាប់គាំងយូរហើយ ព្យាយាមចេញដើរកម្សាន្ត ដូច្នេះកម្ពុជា គឺជាគោលដៅមួយ ដែលគេធ្វើការពិចារណាចូលមកកម្សាន្ត ដោយសារកម្ពុជា បានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ បាន ១០០ភាគរយ»។
លោកស្រី បានបន្ថែមថា ក្រោយមើលឃើញពីសន្ទុះនៃភ្ញៀវទេសចរកើនឡើងជាលំដាប់ បន្ទាប់ពីបើកប្រទេសឡើងវិញ ក្រុមហ៊ុនក្នុងវិស័យនេះ ដូចជា អាហារដ្ឋាន ទីភ្នាក់ងារទេសចរណ៍ សហគមន៍ទេសចរណ៍ សេវាកម្មស្នាក់នៅ មគ្គទេសក៍ចរណ៍ ដែលបានផ្អាកជាច្រើនខែមកហើយ ក៏ចាប់ផ្តើមដំណើរការជាបណ្តើរៗផងដែរ។
រដ្ឋមន្រ្តីទេសចរណ៍លោក ថោង ខុន បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា ភ្ញៀវទេសចរ បានចេញកម្សាន្តនៅទូទាំងប្រទេសប្រមាណជាង ៣៦ម៉ឺននាក់ នៅសប្តាហ៍ទី៣នៃខែ មិថុនា ពោលគឺកើនឡើង ១១.៤៥ភាគរយ បើធៀបនឹងសប្តាហ៍កន្លងទៅ។ ការកើនឡើងជាបន្តបន្ទាប់នេះ ឆ្លុះបញ្ចាំងពីកំណើនវិស័យទេសចរណ៍ នឹងវិលត្រឡប់ទៅដូចដើម កាលពីមុនកូវីដ-១៩ ជាពិសេសជួយដល់ធនធានមនុស្ស ដែលបម្រើការក្នុងវិស័យនេះឱ្យមានស្ថានភាពល្អប្រសើរឡើងិវិញ ស្របពេលដែលកម្ពុជា រំពឹងកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥,៤ ភាគរយឆ្នាំ ២០២២ និង ៦,៦ នៅឆ្នាំ ២០២៣ ខាងមុខ៕ ទួន សុផល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


