សេដ្ឋកិច្ច
លោក គង់ វិមាន៖ ផ្លូវល្បឿនលឿនពន្យារពេលដាក់ឱ្យដំណើរការនៅខែកក្កដា ដោយមូលហេតុពីរយ៉ាង
មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កម្ពុជាថ្មីថា គម្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវបានពន្យាពេលទៅខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខវិញ។

តាមការគ្រោងទុក រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានប្រកាសឱ្យដឹងថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ នឹងដាក់ឱ្យដំណើរការនៅខែ កក្កដា ឆ្នាំ ២០២២។ ប៉ុន្តែគម្រោងការនេះ ត្រូវបានពន្យា ទៅខែ កញ្ញា ក្នុងឆ្នាំនេះវិញ ដោយសារមូលហេតុពីរយ៉ាង។
លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ពីមូលហេតុនៃការពន្យានេះថា ដោយសារទី១ បញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើន ជាឧបសគ្គដល់ក្រុមការងារសាងសង់ និងទី២ ទាក់ទងពេលវេលាវ៉ាកងរបស់ក្រុមការងារសាងសង់។ ទោះយ៉ាងណាលោកបានបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនេះ សម្រេចបានជាង ៩០ភាគរយ ដោយក្រុមការងារការដ្ឋានកំពុងរៀបចំសាងសង់ទ្រូងផ្លូវ ខឿន និងរបងការពារសុវត្ថិផ្លូវ។
ថ្លែងតាមរយៈអ្នកនាំពាក្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញដល់ក្រុមហ៊ុនសាងសង់ផ្លូវ សម្រុកធ្វើឱ្យបានទាន់ពេលដាក់ឱ្យដំណើរការ នៅខែ កញ្ញាខាងមុខនេះ។
ទន្ទឹមនឹងការគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿននេះ លោក គង់ វិមាន បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ពេលបើកបរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅលើដងផ្លូវ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ យកចិត្តទុកដាក់គោរព និងអនុវត្តតាមការកំណត់ដែលមាននៅក្នុងច្បាប់ ដោយកុំដឹកលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ។
គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា នឹងគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាប្រមាណ ២,០១៩លានដុល្លារសហរដ្ឋអាមេរិក។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ផ្លូវល្បឿនលឿននេះ មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស៧កន្លែង មានកន្លែងឈប់សម្រាកចំនួន៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញ ប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


