សេដ្ឋកិច្ច
កម្ពុជា សម្រេចសមិទ្ធផលធំលើការចុះ MOU នាំចេញទឹកមាត់ត្រចៀកកាំទៅប្រទេសចិន
កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសម្បុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន” នៅរសៀលថ្ងៃទី ០៨ ខែ សីហានេះ។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន សម្តែងការសាទរចំពោះសមិទ្ធផលដែលសម្រេចបានរវាងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center សហការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀត ដែលបានបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។
លោក បានវាយតម្លៃខ្ពស់លើលទ្ធផលនៃការខិតខំប្រឹង ប្រែងរបស់ភាគីទាំងពីរ ដែលឈានមកដល់ការចុះហត្ថលេខាលើឯកសារ MOU នាពេលនេះ។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទឹកមាត់ត្រចៀកកម្មកម្ពុជា កន្លងមកផលិតសម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងមានការនាំចេញក្នុងបរិមាណតិចតូច និងក្រៅផ្លូវការ។ លោកថា ឯកសារ MOU ដែលនឹងចុះហត្ថលេខានេះ នឹងជួយបើកទីផ្សារចិនដែលជាទីផ្សារធំជាងគេឲ្យទទួលយកផលិតផលមួយនេះជាផ្លូវការ ធានាបាននូវស្តង់ដាផលិត គុណភាពផលិតផល និងសុវត្ថិភាពសម្រាប់សុខភាពសាធារណ: ឆ្លើយតបបានតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យនៃអគ្គនាយកដ្ឋានគយចិន។

សូមរំលឹកថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្មបានទទួលជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian។ មជ្ឈមណ្ឌលនេះកំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd រៀបចំផែនការវិនិយោគក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធប្រមូលទិញ និងកែច្នៃសម្បុកត្រចៀកកាំនៅកម្ពុជា ដើម្បីនាំចេញទៅប្រទេសចិន។
ប្រធានមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានលើកឡើងថាមជ្ឈមណ្ឌល គ្រោងនឹងបង្កើតរោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជា នាពេលអនាគតដ៏ខ្លី។
យោងតាមស្ថិតិរបស់រដ្ឋបាលព្រៃឈើនៃអគ្គនាយកដ្ឋានកសិកម្ម ក្នុងឆ្នាំ២០២០ បានឱ្យដឹងថា នៅទូទាំងប្រទេស មានផ្ទះត្រចៀកកាំចំនួន ៨៧២ផ្ទះ និងអាចផ្តល់ផលចន្លោះពី ១តោន-១,៥តោន/ខែ។ សម្បុកត្រចៀកកាំទើបប្រមូល មានតម្លៃចាប់ពី ៧០០-៩០០ដុល្លារ ក្នុងមួយគីឡូក្រាម និងសម្បុកត្រចៀកកាំ ដែលអាចបរិភោគបាន មានតម្លៃចាប់ពី ១ ៥០០-២ ០០០ដុល្លារ ក្នុងមួយគីឡូក្រាម៕




-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


