Connect with us

សេដ្ឋកិច្ច

ទំហំពាណិជ្ជកម្មប្រេង និងហ្គាសរវាង ចិន-រុស្ស៊ី រយៈពេល ៧ ខែ

បានផុស

នៅ

តម្លៃនៃការនាំចូលទាំងប្រេងឆៅ និងហ្គាសសរុបរបស់ប្រទេសចិនពីប្រទេសរុស្ស៊ីនៅចន្លោះខែមករាដល់ខែកក្កដាបានកើនឡើង ៤៨.៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរគយចិនបាននិយាយថា ប្រទេសចិនបាននាំចូលប្រេងឆៅប្រហែល ៧.១៤ លានតោនពីប្រទេសរុស្ស៊ីកាលពីខែកក្កដា ពោលកើនឡើងជាង ៧ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ទន្ទឹមនឹងនេះដែរ ការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់ចិនពីប្រទេសរុស្ស៊ីនៅក្នុងខែកក្កដាបានកើនឡើង ២០.១ ភាគរយធៀបនឹងឆ្នាំមុន ដែលលើសពី ៤០ ម៉ឺនតោន ហើយវាក៏ជាខែទី ៤ ជាប់គ្នានៃកំណើននេះផងដែរ ។

ចំណែកការនាំចេញរបស់ប្រទេសចិនទៅកាន់រុស្ស៊ីក្នុងខែកក្កដាបានកើនឡើងដូចគ្នា បើធៀបនឹងឆ្នាំមុន ហើយក៏ជាលើកដំបូងក្នុងរយៈពេល ៥ ខែ ។

បើទោះជា ប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មលើទីក្រុងមូស្គូជុំវិញសង្គ្រាមលុកលុយលើអ៊ុយក្រែនក៏ដោយ ប៉ុន្តែ​ចិន​បាន​បង្ហាញ​ថា ខ្លួនអាច​រក្សា​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​រុស្ស៊ី​ដូច​មុនដដែល ​៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មកដឹងប្រាក់ចំណូលដែល រុស្ស៊ី កើបពីការលក់ថាមពលឧស្ម័នក្នុងឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម