សេដ្ឋកិច្ច
ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន៖ មានក្រុមហ៊ុនជប៉ុនជាង ២៥០ នៅកម្ពុជា
ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះមានក្រុមហ៊ុនជប៉ុនប្រមាណជាង ២៥០ ក្រុមហ៊ុន កំពុងវិនិយោគនៅប្រទេសកម្ពុជា ភាគច្រើនផ្តោតលើវិស័យទូទៅដូចជា ធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយចូលរួមជំនួបពយភាក្សាជាមួយ អ្នកជំនួញជោគជ័យនៅប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី ២៦ ខែសីហានេះ លោក កាន់ដាយូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន បានបន្តថា ក្រុមហ៊ុនជប៉ុនជាង ២៥០ នេះគឺក្រុមហ៊ុនដែលបានចុះបញ្ជីនៅសមាគមទេ។ ប៉ុន្តែមានក្រុហ៊ុនច្រើនទៀតដែលកំពុងវិនិយោគនៅកម្ពុជា តែមិនបានចុះបញ្ជីជាមួយសមាគម។

លោកបានបន្តទៀតថា ក្នុងចំណោមក្រុមហ៊ុនជាង ២៥០ ក្នុងនោះមាន ២៥ ភាគរយវិនិយោគលើវិស័យកម្មមន្តសាល ២៥ ភាគរយវិនិយោគលើពាណិជ្ជកម្ម និងសេវាកម្ម និង ៥០ ភាគរយទៀតវិនិយោគលើវិស័យទូទៅ ដូចជាធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។

លោកបានបន្ថែមថា ប៉ុន្តែបើគិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មីបានមកបោះទុនវិនិយោគនៅកម្ពុជាចំនួន ៨ ក្រុមហ៊ុន ហើយលោកសង្ឃឹមថា នៅឆ្នាំ២០២៣ ខាងមុខនេះ នឹងមានក្រុហ៊ុនជប៉ុនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


