សេដ្ឋកិច្ច
ថៃ អាចវ៉ា អាមេរិក និងអាល្លឺម៉ង់ ជាប្រទេសនាំចេញចំណីសត្វធំបំផុតរបស់ពិភពលោក
ប្រទេសថៃអាចរុញច្រានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ឲ្យធ្លាក់ចេញពីតំណែង ជាអ្នកផ្គត់ផ្គង់ចំណីសត្វចិញ្ចឹមធំបំផុតរបស់ពិភពលោក ហើយថៃនឹងឡើងកាន់កាប់ជំនួសវិញ នាពេលខាងមុខ ។

ដោយចាប់តាំងពីខែមករា ដល់ខែកញ្ញា ការនាំចេញចំណីសត្វចិញ្ចឹមរបស់ថៃ មានកំណើនដល់ ៧៤.៩៧ ពាន់លានបាត ដែលជាការកើន ៣៤.៤ ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយក៏ជាការកើនឡើង ៣៧ ខែជាប់ៗគ្នាផងដែរ ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Jurin Laksanawisit បាននិយាយថា ថៃអាចនឹងក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតឆាប់ៗខាងមុខ ដោយសារចំណីសត្វចិញ្ចឹមរបស់ខ្លួន គឹមានកម្រិតស្តង់ដានៃទីផ្សារអន្តរជាតិ ក៏ដូចជាបានការគាំទ្រពីរដ្ឋាភិបាល និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួង និងសមាគមពាណិជ្ជកម្មចំណីសត្វថៃ [TPFA] ។

គួរបញ្ជាក់ថា បច្ចុប្បន្ន អាមរិក គឺជាអ្នកផ្គត់ផ្គង់ចំណីសត្វចិញ្ចឹមធំជាងគេរបស់ពិភពលោក ដែលតាមពីក្រោយ ដោយអាល្លឺម៉ង់ ខណៈប្រទេសថៃ ស្ថិតនៅលេខរៀងទី ៣ ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Nations Thailand
ចុចអាន ៖ ថៃ សង្ឃឹមទទួលបានភ្ញៀវទេសចរ សិង្ហបុរី ជាង ៥០ ម៉ឺននាក់ក្នុងឆ្នាំនេះ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


