សេដ្ឋកិច្ច
ថៃ សង្ឃឹមទទួលបានភ្ញៀវទេសចរ សិង្ហបុរី ជាង ៥០ ម៉ឺននាក់ក្នុងឆ្នាំនេះ
អជ្ញាធរទេសចរណ៍ថៃ (TAT) រំពឹងថា ដំណាច់ឆ្នាំនេះ ថៃនឹងអាចទទួលបានភ្ញៀវទេសចរសិង្ហបុរីប្រមាណជាង ៥០ ម៉ឺននាក់មកកម្សាន្តក្នុងប្រទេស ។

លោក Tanes Petsuwan អនុប្រធាន TAT ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បាននិយាយថា បន្ទាប់ពីប្រទេសបើកការហោះហើរឲ្យមានដំណើរការធម្មតាវិញ នៅក្នុងត្រីមាសទី ៤ នេះ ភ្នាក់ងារទេសចរណ៍ថៃ សង្ឃឹមខ្ពស់ថា ទេសចរសិង្ហបុរី នឹងអាចមានកំណើនដល់ ១៥ ម៉ឺននាក់ ចូលកម្សាន្តក្នុងប្រទេសថៃ ហើយនឹងឡើងដល់ ៥០ ម៉ឺននាក់សម្រាប់ឆ្នាំ ២០២២ នេះ ។
លោកបានបន្តថា ទីផ្សារនេះ នឹងមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលថៃក្នុងការឈានដល់គោលដៅទេសចរណ៍ចំនួន ១០ លាននាក់នៅឆ្នាំនេះ ។

ជាមួយគ្នានោះ ថៃ ក៏មានយុទ្ធនាការ “High Aspirations” ជាមួយសិង្ហបុរី ដែលផ្តោតលើអ្នកដំណើរវ័យក្មេងដែលមានអាយុពី ១៦ ដល់ ១៧ ឆ្នាំដែលមិនធ្លាប់ទៅលេងថៃពីមុន ឲ្យបានមកកម្សាន្តក្នុងប្រទេសនេះ ។
ដោយឡែក គិតត្រឹមថ្ងៃទី ១៩ តុលា កន្លងទៅ ថៃទទួលបានទេចរសិង្ហបុរី ជិត ៣៥ ម៉ឺននាក់ ដែលបានមកទស្សនា ខណៈមកដល់បច្ចុប្បន្ន ថៃទទួលបានទេសចរអន្តរជាតិសរុបប្រមាណជិត ៧ លាននាក់ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Bangkok Post
ចុចអាន ៖ ដឹងមូលហេតុដែលលោក ហ៊ូ ជីនតាវ ចេញពីសមាជបក្សកុម្មុយនិស្ត ចិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


