សេដ្ឋកិច្ច
កម្ពុជា ដាក់ចេញយន្តការទាក់ទាញវិនិយោគពីរចំណុច ដើម្បីបង្កើនការផលិត និងនាំចេញ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញនូវយន្តការវិនិយោគចំគោលដៅចំនួនពីរចំណុច ទី១ ដាក់ឱ្យដំណើរការ «តុវិនិយោគកសិ-ចំណីអាហារកម្ពុជា» ដើម្បីជំរុញវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជាបន្ថែមមួយកម្រិតទៀត, និងទី២ រៀបចំផែនការបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក ដែលគ្រោងនឹងដាក់ជូនរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងអនុម័តនាបំណាច់ឆ្នាំ ២០២២នេះ។

លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថែ្លងនៅក្នុងវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម នៅថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ថា ផែនការបង្ហាញផ្លូវនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកក្នុងការបង្កើនការផលិត និងការនំាចេញផលិតផលក្នុងវិស័យទាំងពីរ បង្កើនចំនួនការងារ និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអុវត្តប្រកបដោយភាពមុតស្រួច និងចំគោលដៅ។ វិធានការទាំងនេះ នឹងមិនត្រឹមតែចូលរួមដោះស្រាយបញ្ហាប្រឈមចម្បងៗមួយចំនួននៅក្នុងវិស័យទាំងពីរនេះប៉ុណ្ណោះទេ ថែមទាំងជួយធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍វិនិយោគក្នុងវិស័យដទៃទៀត ជាពិសេសក្នុងវិស័យដែលមានសកម្មភាពវិនិយោគស្ថិតនៅក្នុងខ្សែបណ្តោយតែមួយ ជាមួយនឹងវិស័យទាំងពីរខាងលើ។

បើតាមលោក សុខ ចិន្តាសោភា វិធានការមួយក្នុងចំណោមវិធានការ ២០ នៃផែនការបង្ហាញផ្លូវ បានចង្អុលឱ្យបង្កើតយុទ្ធសាស្រ្តប្រទេសបូកដោយផ្សារភ្ជាប់ខ្សែច្រវាក់ផលិតកម្មនៃវិស័យទាំងពីរទៅខ្សែច្រវាក់ផលិតកម្មរបស់ប្រទេសជិតខាង ដូចជា ប្រទេសវៀតណាម និងប្រទេសថៃ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


