Connect with us

សេដ្ឋកិច្ច

ថៃ ទទួលបានទឹកប្រាក់ ១០០ ពាន់លានបាតពីវិនិយោគិនបរទេស ក្នុងឆ្នាំនេះ

បានផុស

នៅ

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក Sinit Lertkrai បាននិយាយកាលពីថ្ងៃចន្ទថា ត្រឹមរយៈពេល ១០ ខែក្នុងឆ្នាំ​នេះ មានក្រុមហ៊ុនបរទេសចំនួន​ ៤៨០ បានបណ្តាក់ទុនជាង​ ១០៦.៤៣ ពាន់លានបាត និងបង្កើតការងារចំនួន ៤,៦៣៥ កន្លែង ដល់ប្រជាជនថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមក្រុមហ៊ុនបរទេសទាំងនោះ អ្នកវិនិយោគធំជាងគេនោះ គឺវិនិយោគិនជប៉ុន ដោយនាំមកនូវ ទឹកប្រាក់វិនិយោគចំនួន ៣៧.៧៣ ពាន់លានបាត និងបង្កើតក្រុមហ៊ុនចំនួន ១២៥ ។  បន្ទាប់មកគឺចិន​ មានទំហំវិនិយោគ ២០.៨៤ ពាន់លានបាត ដែលមាន ២២ ក្រុមហ៊ុន ខណៈមួយទៀតគឺ សិង្ហបុរី ចំនួន ១១.៦៩ ពាន់លានបាត មាន ៧៥ ក្រុមហ៊ុន ។

លោកអនុរដ្ឋមន្ត្រីពាណិជ្ជកម្មថៃបន្តទៀតថា ការបើកទ្វារដល់ក្រុមហ៊ុនបរទេស បានជួយលើកកម្ពស់ចំណេះដឹង និងការផ្ទេរបច្ចេកវិទ្យា ជាពិសេសក្នុងវិស័យដែលទាក់ទងនឹងគម្រោង និងហេដ្ឋារចនាសម្ព័ន្ធធំៗរបស់ រដ្ឋាភិបាលថៃ ដូចជាប្រព័ន្ធរក្សាទុកថាមពលសម្រាប់អាកាសយានដ្ឋានអន្តរជាតិ U-Tapao និងការរុករកប្រេងនៅឈូងសមុទ្រថៃជាដើម ។

ក្រុមហ៊ុនទាំងនេះភាគច្រើនមកពីជប៉ុន អាមេរិក និងសិង្ហបុរី ដោយវិនិយោគនៅក្នុងវិស័យជីវចម្រាញ់ ការអភិវឌ្ឍន៍កម្មវិធី ការគ្រប់គ្រងប្រព័ន្ធផលិតកម្ម និងសេវាកម្មបច្ចេកទេស និងវិស្វកម្ម ។

ជាចុងក្រោយក្រសួងពាណិជ្ជកម្មរំពឹង​ថា ក្រុមហ៊ុនបរទេសកាន់តែច្រើននឹងចូលមកក្នុងប្រទេសថៃដូចធម្មតា នៅមុនដំណាច់ឆ្នាំនេះ បន្ទាប់ពីបម្រាមនៃកូវីដ ១៩ ត្រូវបានដកចេញ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ​៖ The Nation

ចុចអាន ៖ ក្រុមហ៊ុន Amazon គ្រោងបឈ្ឈប់បុគ្គលិកជាង ១ ម៉ឺននាក់ ដូច Twitter និង Meta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម