សេដ្ឋកិច្ច
ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗ មានជាង ៧០០ មូលដ្ឋាន នៅខេត្តបាត់ដំបង
ក្រុមហ៊ុនវិនិយោគ និងរោងចក្រធំៗ នៅខេត្តបាត់ដំបង មានដូចជា រោងម៉ាស៊ីនកិនស្រូវ រោចចក្រកែច្នៃដំឡូងមី និងពោត រោងចក្រស៊ីម៉ង់ត៍ រោងចក្រផលិតថ្នាំពេទ្យ រោងចក្រកែច្នៃក្រដាស រោងចក្រស្បែកជើង និងរោងចក្រសហគ្រាស គ្រឹះស្ថានផ្សេងៗទៀត សរុបចំនួន ៧៣៦មូលដ្ឋាន ដែលបានផ្តល់ការងារដល់កម្មករចំនួន ១៤ ៩៧៣នាក់។ នេះបើតាមរបាយការណ៍សង្ខេបស្តីពីភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ របស់រដ្ឋាបាលខេត្តបាត់ដំបូង នៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៣នេះ។

យោងតាមរបាយការណ៍ដដែល បានឱ្យដឹងថា ដោយសារខេត្តបាត់ដំបង មានព្រំប្រទល់ជាប់នឹងខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលនេះជាកត្តាអំណោយផលមួយ ដល់ការដោះដូរ ដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្ម ការធ្វើដំណើរចេញ ចូល ទេសចរណ៍ ការធ្វើកិច្ចសហប្រតិបត្តិការ និងបានជួយជំរុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្តផងដែរ។
បើតាមរបាយការណ៍ ទំនិញនាំចេញពីខេត្តបាត់ដំបងទៅថៃ ភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ពោតក្រហម ដំឡូងមី ស្វាយកែវល្មៀត និងនាំចូលពីថៃមកវិញ ភាគច្រើនជាគ្រឿងសំណង់ សម្ភារប្រើប្រាស់ គ្រឿងសង្ហារឹម ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគ។
ថ្មីៗនេះ ក៏មានក្រុមហ៊ុនជប៉ុនមួយ គ្រោងបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម នៅខេត្តបាត់ដំបង សម្រាប់នាំចេញផងដែរ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៧ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


