សេដ្ឋកិច្ច
កសិករម្នាក់ដាំទុរេនដីជាង២ហិកតារកចំណូលបាន៦ម៉ឺនដុល្លារក្នុង១ឆ្នាំ
កសិករម្នាក់នៅខេត្តស្ទឹងត្រែងមានទំហំដីតែជាង ២ ហិកតាប៉ុណ្ណោះ អាចកែប្រែដីឲ្យមានជាតិដាំដើមទុរេនបានលើសពីការរំពឹងទុកទទួលបានទន្និផលខ្ពស់អាចរកប្រាក់ចំណូលបានចាប់ពី ៤ ទៅ ៦ ម៉ឺនដុល្លារក្នុងមួយឆ្នាំ។
លោក យិន សុខា ម្ចាស់ចម្ការបាននិយាយថា កសិករភាគច្រើន នៅខេត្តស្ទឹងត្រែងយល់ថា សណ្ឋានដីក្នុងខេត្តនេះគឺជាប្រភេទដីសល្បាយខ្សាច់ដាំបានតែស្វាយចន្ទី ដំឡូងមី និងដំណាំផ្សេងៗតែប៉ុណ្ណោះទេ។

លោកថា កាលពី១០ឆ្នាំមុន លោកចាប់ផ្តើមយកពូជទុរេនពីប្រទេសវៀតណាមមកដាំសាកល្បងក្រោយមក ទុរេនដែលគាត់ដាំនោះ ក៏ស្រាប់តែចេញផលហួសពីការរំពឹកទុកឃើញដូចនោះ លោកក៏ចាប់ផ្តើមស្រឡាញ់ ចម្ការទុរេនមើលថែទាំរហូតមកដល់សព្វថ្ងៃននេះ។
លោក ឃិន សុខា បាននិយាយទៀតថាដើមទុរេនលោកដាំ មានចំនួន២៧០ដើម ចេញផ្លែល្អបើនិយាយពីរសជាតិក៏មិនខុសពីទុរេននៅខេត្តល្បីៗ ដូចជាកំពង់ចាម ត្បូងឃ្មុំនិងកំពតផងដែរ ចំពោះមុខលោកនឹងពង្រីកផ្ទៃដីដាំទុរេនឱ្យកាន់តែធំជាងនេះ។

បើចង់ទៅភ្លក្ស ឬទិញផ្លែទុរេននៅខេត្តស្ទឹងត្រែងចម្ការលោកឃិនសុខាយើងអាចធ្វើដំណើរ ចេញពីរង្វង់មូលអូរពងមាន់ តាមផ្លូវជាតិលេខ៧៨(ស្ទឺងត្រែង-រតនគិរី)មានចម្ងាយត្រឹមតែ៣គីឡូម៉ែត្រប៉ុណ្ណោះ តម្លៃត្រឹមតែជាង២ម៉ឺនរៀលទេក្នុង១គីឡូក្រាម។
លោកខាបាននិយាយថា លោកដាក់លក់ តែនៅមុខផ្ទះចម្ការទេ អ្នកស្ទឹងត្រែងគេស្គាល់ គេទៅទិញដល់ចម្ការ និងម៉ូយមួយចំនួននៅភ្នំពេញក៏ទិញទុរេន ពីគាត់យកទៅលក់បន្តដែរ ទុរេនចម្ការរបស់គាត់ផ្លែតូចៗល្អខុសគេ។
ខែឧសភានេះ ចម្ការរបស់លោកចាប់ផ្តើមប្រមូលផលហើយគ្រាន់តែឆ្នាំនេះអាកាសធាតុក្តៅខ្លាំងប៉ះពាល់ដល់ការចេញផ្លែទុរេនខ្លះដែរ។

លោកបាននិយាយថា បើនិយាយឱ្យចំទៅទោះបីជួបឧបសគ្គបែបណាការលក់ចេញនៅតែមិនបង់ខាត។ លោកជំរុញដល់កសិករក្នុងខេត្តស្ទឹងត្រែងអាចដាំទុរេន និងសាកសួរបទពីសោធន៍ប្រភពពូជ បច្ចេកទេសដាំដុះពីគាត់បាន។
លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តស្ទឹងត្រែងនិយាយថា មកដល់បច្ចុប្បន្នកសិករនៅខេត្តនេះមានផ្ទៃដីដាំទុរេនប្រមាណជាង៣០០ហិកតាហើយក្នុងនោះមានអ្នកដាំបានជោគជ័យ។
លោកជរុញដល់កសិករត្រូវយកចិត្តទុកដាក់ដាំដំណាំដែលមានសេដ្ឋកិច្ឋខ្ពស់ដើម្បីលើកតម្កើងសេដ្ឋកិច្ចគ្រួសារឱ្យមានជីវភាពធូរធារ៕
អត្ថបទ៖ ងិនលីម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


