Connect with us

ព័ត៌មានជាតិ

ការ​ផលិត​ខ្ចុសឬស្សីដឹក​ចល័ត មាន​​ហាងឆេងគួរសម

បានផុស

នៅ

កញ្ចុះ​ធ្វើ​ពី​ឫស្សី និង​ប្រក់​ស្បូវ​ធ្លាប់តែ​ផលិត​ដាក់​នៅ​នឹងកន្លែង ​ដែល​អាច​ដាក់​ទៅ​ក្នុង​ហាង​ចម្ការ​ក្នុង​ព្រៃ​ពិសេស​ នៅ​តាម​រមណីយដ្ឋាន​នានា​ សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត ឥឡូវ​ត្រូវ​បាន​សិប្បកម្ម​ក្នុងស្រុក​មួយ ​បាន​ផលិត​ខ្ចុស​ឫស្សី​នេះ​ អាច​ចល័ត​លើកដាក់​ទៅ​ទីណា​ក៏បាន​ទៅតាម​បញ្ជា​កុម្ម៉ង់​ទិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី នួន ម្ចាស់​សិប្បកម្ម​ខ្ចុស​​ឫស្សី​ ​​​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ​ ​មាន​ទីតាំង​​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​បុរី​ប៉េង​ហួត​បឹង​ស្នោ រាជធានី​ភ្នំពេញ​។ លោក ស៊ី នួន ឲ្យដឹង​ថា​ តាម​ស្ថានភាព​ខ្ចុស​ឫស្សី​នីមួយៗ​មាន​តូច ឬ​ធំ​ដោយ​ខ្នាត​ទំហំ​៣​ម៉ែត្រ​គុណ​ នឹង​៥​ម៉ែត្រ ​ប្រើ​រយៈពេល​៤​ថ្ងៃ ចំណាយ​កម្មករ​ ចំនួន​៨​នាក់​ ​អាច​លក់​បានក្នុង​តម្លៃ​១២០០​ដុល្លារ ទៅ​១៥០០​ដុល្លារ​ ទៅតាម​ទីកន្លែង​ជិត​ឆ្ងាយ តាម​កា​រ​កុម្ម៉ង់​បញ្ជា​ទិញ​របស់​អតិថិជន​ក្នុងស្រុក ​ដោយ​ក្នុង​នោះ​ខ្ចុស​ឫស្សី​ខ្នាត​តូច​ ២,៧០​ម៉ែត្រ គុណ​នឹង ២,៧០​ម៉ែត្រ លក់​ចេញ​ក្នុង​តម្លៃ​៣៤០​ដុល្លារ​ ក្នុង​រយៈពេល​១​ថ្ងៃ ​ហើយ​ក្នុង​១​ខែ​ អាច​ផលិត​កញ្ចុះ​នេះ​ បាន​ចំនួន​ចាប់ពី​១០​ទៅ​២០​។ ម្ចាស់​សិប្បកម្ម​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា ខ្ចុស​ឫស្សី​ អាច​លក់​បាន​តាម​ការ​បញ្ជា​ទិញ​របស់​អតិថិជន​ មិន​ថា​​ជិត​ ឬ​ឆ្ងាយ​នោះ​ទេ៕

អត្ថបទ៖ កញ្ញា វ៉ាត

សូមចុចអាន៖ ​បច្ចេកទេស​ថ្មីក្នុង​ការ​ចិញ្ចឹម​មាន់ កសិករ​វ័យក្មេង​ម្នាក់ ទទួល​ជោគជ័យ​រយៈពេល​៥​ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម