ព័ត៌មានជាតិ
ដីក្បែរអីអ៊ន ៣ មួយម៉ែត្រការ៉េជាង ១៨០០ដុល្លារ ឡើងគុណជា ២ នៅពីរឆ្នាំទៀត
ជំងឺកូវីដ១៩ ដែលរួមរិតសេដ្ឋកិច្ចពេញមួយឆ្នាំ វិស័យអចលនទ្រព្យនៅតែអាចរក្សាតម្លៃស្ថិរភាពរបស់ខ្លួនបានដដែល។
គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗមួយចំនួននៅតែបន្ត។ ជាក់ស្តែងគម្រោងផ្សារទំនើបអ៊ីនអន ៣ ដែលកំពុងស្ថិតក្រោមដំណើរការសាងសង់ នៅពេលនេះ តម្លៃដីនៅតំបន់នេះ នៅតែមានតម្លៃខ្ពស់ ហើយអាចនឹងកើតឡើងខ្លាំងទៀតផង។
លោក ច្រឹក សុខ នីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានប្រាប់កម្ពុជាថ្មីថា តម្លៃដីនៅតំបន់ អ៊ីអន ៣ មានតម្លៃ ចន្លោះ ពី ១២០០ ដល់ ១៨០០ ដុល្លារក្នុង១ម៉ែត្រការ៉េ។ អាស្រ័យលើទំហំដី ប្រសិនបើទំហំតូចអាចថ្លៃជាងនេះ តែបើទំហំធំអាចធូថ្លៃក៏មាន។ តម្លៃបើតាមអ្នកជំនាញរូបនេះ អាចកើនឡើងរហូតដល់២ ពាន់ ឬ ៣ ពាន់ក្នុងរយៈពេល ១ ឆ្នាំ ឬ ២ឆ្នាំខាងមុខ។
ផ្សារទំនើបអ៊ីអន ៣ ដែលសាងសង់ឡើងនៅក្នុងគម្រោងទីក្រុងរណប ING City នៅលើផ្ទៃដី ១៧៤ ០០០ ម៉ែត្រការ៉េគ្រោងចាប់ផ្ដើមដំណើរការនៅឆ្នាំ ២០២៣នេះ។ បើតាមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា លោកច្រឹក សុខនីម ការអភិវឌ្ឍអគារខ្ពស់ៗ និងផ្សារទំនើប បង្កើតបណ្តុំប្រជាជនរស់នៅច្រើន នាំឲ្យមានតម្រូវការដីធ្លី និងផ្ទះសម្បែងមានការកើនឡើង៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៦ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


