Connect with us

សេដ្ឋកិច្ច

តម្លៃសាច់ជ្រូកនៅ ចិន ឡើងថ្លៃដល់ជិត ៣ ដុល្លារក្នុងមួយគីឡូក្រាម

បានផុស

នៅ

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃសាច់ជ្រូកនៅក្នុងប្រទេសចិនបានកើនឡើងយ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រាប់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៨ ខែកក្កដា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនេះ តម្លៃសាច់ជ្រូកជាមធ្យមនៅក្នុងខេត្តចំនួន ១៦ តាមការបញ្ជាក់ដោយក្រសួងកសិកម្ម និងកិច្ចការជនបទ មានតម្លៃ ១៩.៥២ យ័ន (ប្រហែល ២.៧៣ ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ពោលកើនឡើង ៦.៦ ភាគរយពីសប្តាហ៍មុន ។

យោងតាមក្រសួងបានឲ្យដឹងទៀតថា កសិដ្ឋានចិញ្ចឹមសត្វជ្រូកខ្នាតធំមួយចំនួនបានបង្កើនតម្លៃជ្រូក ស្របពេលដែលតម្រូវការជ្រូកច្រើនក៏បានកើនឡើង រួមជាមួយការស្ទាក់ស្ទើររបស់កសិករក្នុងការចិញ្ចឹមជ្រូកផង ហើយចំពោះតម្លៃនេះដែរ បានធ្លាក់ចុះ ២៩.៥ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Zhu Zengyong អ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិនបាននិយាយថា ជាមួយនឹងការថយចុះបន្តិចម្តងៗនៃសមត្ថភាពផលិតកម្ម ការផ្គត់ផ្គង់កូនជ្រូកក៏បានថយចុះផងដែរនៅក្នុងត្រីមាសទី ១ ហើយស្ថានភាពការផ្គត់ផ្គង់លើស អាចនឹងត្រូវកាត់បន្ថយនៅក្នុងត្រីមាសទី ៣ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព ៖ Xinhua

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម