Connect with us

សេដ្ឋកិច្ច

វៀតណាម​ កើបលុយជាង ៣.៦៦ ពាន់លានដុល្លារ ពីការនាំចេញអង្ករ​ក្នុងរយៈពេល ៩ ខែនៃឆ្នាំនេះ

បានផុស

នៅ

​នៅក្នុងរយៈពេល​ ៩ ខែនៃឆ្នាំនេះ ការនាំចេញ​អង្កររបស់វៀតណាមមានការកើនឡើងយ៉ាងខ្លាំង ដោយ​រកចំណូលបានជាង ៣.៦៦ ពាន់លានដុល្លារ​ ហើយកើនឡើង ៤០.៤ ភាគរយក្នុងរយៈពេលដូចគ្នា បើប្រៀបនឹងឆ្នាំមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ សម្រាប់រយៈពេល ៣ ត្រីមាសនៅក្នុងឆ្នាំនេះដែរ ការនាំចេញ​អង្ករវៀតណាមមានតម្លៃកើនឡើងដល់​ ៥៥៣​ ដុល្លារ​ក្នុងមួយតោន​ និងបានកើនឡើងពីឆ្នាំមុនរហូតដល់ ១៤ ភាគរយ ។

ដោយឡែក ចំពោះទីផ្សារសំខាន់​​ជាងគេ គឺប្រទេសហ្វីលីពីន ​ដែលបានទិញអង្ករពីវៀតណាមរហូតដល់ ៤០.៣ ភាគរយ​ នៃទិន្នន័យនាំចេញសរុប ខណៈចិន​មានចំនួន​ ១៣.៥ ភាគរយ និង​ឥណ្ឌូណេស៊ី មានចំនួន ១២.៤ ភាគរយ ។

បន្ថែមពីនេះ ប្រធានសមាគមស្បៀងអាហារវៀតណាមបានបញ្ជាក់បន្ថែមថា ហ្វី​លីពីននឹងធ្វើការនាំចូលអង្ករបន្ថែមទៀតផងដែរចំនួន ១.១​ លានតោន ខណៈដែលឥណ្ឌូណេស៊ីគ្រោងនឹងទិញ ២.៣ លានតោននៅដំណាច់ឆ្នាំនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

​ប្រភព៖​ VN Express

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម