សេដ្ឋកិច្ច
ក្រុមហ៊ុនអចលនទ្រព្យ ចិន Country Garden អាចនឹងបរាជ័យក្នុងការសងបំណុលនៅក្រៅប្រទេស
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Country Garden Holdings របស់ចិន ប្រកាសថា ប្រហែលជាមិនអាចបំពេញកាតព្វកិច្ចសងបំណុលអស់ទៅតាមពេលដែលបានកំណត់នោះឡើយ ។

Country Garden បានបន្ថែមថា បច្ចុប្បន្នក្រុមហ៊ុនកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ទាក់ទងទៅនឹងការបោះចោលទ្រព្យសម្បត្តិរបស់ខ្លួន ហើយសាច់ប្រាក់ក្រុមហ៊ុននៅតែស្ថិតក្រោមសម្ពាធ។
ការកើនឡើងនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ចិន បានខកខានកាតព្វកិច្ចបំណុល ចាប់តាំងពីវិបត្តិសាច់ប្រាក់វាយលុកវិស័យនេះក្នុងឆ្នាំ ២០២១ ។ វិបត្តិកាន់តែអាក្រក់ទៅៗ ដោយសារតម្រូវការធ្លាក់ចុះនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ស្របពេលការធ្លាក់ចុះនៃសេដ្ឋកិច្ចទ្រង់ទ្រាយធំផង ។
Country Garden នឹងត្រូវបង់បំណុលចំនួន ៦៦.៨ លានដុល្លារសម្រាប់ឆ្នាំ ២០២៤ និង ២០២៦ ទោះបីជាការទូទាត់មានរយៈពេលអនុគ្រោះរយៈពេល ៣០ ថ្ងៃក៏ដោយ ។ បន្ថែមពីនេះ ក្រុមហ៊ុនប្រឈមមុខនឹងការសាកល្បងដ៏ធំមួយទៀតផងដែរនៅចុងខែនេះ នៅពេលដែលបំណុលនៅក្រៅប្រទេសទាំងមូល អាចនឹងត្រូវចាត់ទុកជាមោឃៈ ប្រសិនបើខកខានក្នុងការបង់ប្រាក់ចំនួន ១៥ លានដុល្លារនៃប័ណ្ណខែកញ្ញា ត្រឹមថ្ងៃទី ១៧ ខែតុលា ។

សម្រាប់រយៈពេល ៩ ខែគិតត្រឹមខែកញ្ញា ការលក់របស់ក្រុមហ៊ុនទទួលបាន ២១ ពាន់លានដុល្លារ ពោលធ្លាក់ចុះប្រហែល ៤៣.៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២២ និង ៦៥.៤ ភាគរយក្នុងឆ្នាំ ២០២១ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Country Garden មានមូលបត្របំណុលក្រៅប្រទេសចំនួន ១០.៩៦ ពាន់លានដុល្លារអាមេរិក និងប្រាក់កម្ចីចំនួន ៥.៨១ ពាន់លានដុល្លា ។ បើសិនខកខានសង បំណុលទាំងនេះនឹងត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញ ហើយក្រុមហ៊ុន ឬទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន ក៏អាចនឹងរំលាយដោយម្ចាស់បំណុលផងដែរ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម៩ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


