ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ចុះទស្សនកិច្ចរោងចក្រផលិតសំបកកង់តម្លៃជិត ៦០០ លានដុល្លារនៅខេត្តស្វាយរៀង
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ ក្រុមប្រឹក្សាភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចពិនិត្យមើលវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន ចំនួន ៣ ក្នុងខេត្តស្វាយរៀង។
ដំណើរចុះបំពេញការងារពេញមួយថ្ងៃ លោក ស៊ុន ចាន់ថុល បានទៅស្វែងយល់ពីតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត តំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ និងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍។

នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត លោកឧបនាយករដ្ឋមន្ត្រីបានចុះពិនិត្យដំណើរការរបស់ក្រុមហ៊ុន Shane Furniture ដែលជាក្រុមហ៊ុនកម្មន្តសាលគ្រឿងសង្ហារឹម និងក្រុមហ៊ុន Califor Upholstery Materials ជាក្រុមហ៊ុនកែច្នៃ និងជ្រលក់ពណ៌ស្បែក។
បន្តមកលោក ស៊ុន ចាន់ថុល ក៏បានបន្តចុះទស្សនកិច្ចក្រុមហ៊ុនចំនួន ២ ផ្សេងទៀតគឺក្រុមហ៊ុន XDS Bicycle ដែលជាក្រុមហ៊ុនដំឡើងកង់ និងក្រុមហ៊ុន Cart Tire ដែលជាក្រុមហ៊ុនផលិតសំបកកង់យានយន្តដ៏ធំមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ ជាន ពុ ចាយ ដែលវិនិយោគជាង ៥៩៤ លាន នៅលើផ្ទៃដីទំហំ ៥០ហិកតា ដែលផ្ដល់ឱកាសការងារជូនពលរដ្ឋចំនួន ២.០៥៨នាក់ ៕



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


