សេដ្ឋកិច្ច
អតិផរណា ថៃ ធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២៥ ខែ
បើយោងតាមក្រសួងពាណិជ្ជកម្មថៃបញ្ជាក់ថា អត្រាអតិផរណាប្រទេសថៃបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ២៥ ខែ ដោយសារតែការធ្លាក់ចុះនៃតម្លៃថាមពលនៅក្នុងប្រទេស តាមរយៈវិធានការគាំទ្ររបស់រដ្ឋាភិបាល និងតម្លៃអាហារទាប ។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) របស់ថៃ បានធ្លាក់ចុះ ០.៣១ ភាគរយនៅក្នុងខែតុលា បើប្រៀបធៀបនឹងឆ្នាំមុន ខណៈកាលពីខែមុន សន្ទស្សន៍បានឡើងដល់ ០.៣ ភាគរយ ។
ចំណែកសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ស្នូល បានកើនឡើង ០.៦៦ ភាគរយ បើប្រៀបធៀបនៅក្នុងខែតុលាឆ្នាំមុន ធ្វើឲ្យអតិផរណាបានធ្លាក់ចុះក្រោមគោលដៅរបស់ធនាគារកណ្តាលពី ១ ភាគរយទៅ ៣ ភាគរយសម្រាប់រយៈពេល ៩ ខែជាប់គ្នា ។
ក្នុងអំឡុងខែមករាដល់ខែតុលា, សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានកើនឡើងជាមធ្យម ១.៦០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានត្រឹមតែ ១.៤១ ភាគរយប៉ុណ្ណោះ ។ ទោះជាយ៉ាងណា ក្រសួងនៅតែមើលឃើញថា អតិផរណាដែលនាំមុខគេគឺ ១.០ ភាគរយទៅ ១.៧ ភាគរយនៅឆ្នាំនេះ ។
គួរបញ្ជាក់ថា កាលពីខែកញ្ញា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុធនាគារកណ្តាលថៃ បានដំឡើងអត្រាការប្រាក់ដ៏សំខាន់ភ្លាមៗ ដោយក្នុងមួយត្រីមាសដល់ ២.៥០ ភាគរយ ដែលជាកម្រិតខ្ពស់បំផុតក្នុងទសវត្សរ៍ ខណៈគោលនយោបាយនេះ នឹងពិនិត្យម្តងទៀតនៅថ្ងៃទី២៩ ខែវិច្ឆិកា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ