សេដ្ឋកិច្ច
រុស្ស៊ី បន្តកាត់បន្ថយការនាំចេញប្រេង ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ដល់ចុងឆ្នាំ
ឧបនាយករដ្ឋមន្រ្តីរុស្ស៊ីលោក Alexander Novak បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេងចំនួន ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃរហូតដល់ចុងខែធ្នូ ឆ្នាំ ២០២៣ ដូចដែលបានប្រកាសពីលើកមុន ។

ប្រទេសរុស្ស៊ីបានយល់ព្រមអនុវត្តការកាត់បន្ថយការផ្គត់ផ្គង់ប្រេងចំនួន ២ ដាច់ដោយឡែកពីគ្នា ពោលក្នុងខែមេសា រុស្ស៊ីបានសម្រេចចិត្តកាត់បន្ថយទិន្នផលប្រេងឆៅចំនួន ៥០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ រហូតដល់ដំណាច់ឆ្នាំ ២០២៤ ខណៈដែលនៅក្នុងខែសីហា រុស្ស៊ីបាននិយាយថា នឹងកាត់បន្ថយការនាំចេញប្រេងចំនួន ៣០ ម៉ឺនបារ៉ែល រហូតដល់ចុងឆ្នាំនេះ ។
លោក Novak បាននិយាយថា ការកាត់បន្ថយនេះ គឺមានបំណងពង្រឹងវិធានការដែលធ្វើឡើងដោយប្រទេសក្រុមប្រទេស OPEC+ ដើម្បីរក្សាស្ថិរភាព និងតុល្យភាពនៃទីផ្សារប្រេង ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីក៏នឹងពិចារណានៅខែក្រោយដែរថា តើត្រូវធ្វើឲ្យស៊ីជម្រៅលើការកាត់បន្ថយការនាំចេញប្រេងនេះ ឬក៏បង្កើនផលិតកម្មវិញ ។
បើយោងតាមប្រភពផ្លូវការមួយចេញពីក្រសួងថាមពលរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសអារ៉ាប៊ីសាអូឌីតក៏នឹងបន្តកាត់បន្ថយទិន្នផលប្រេងចំនួន ១ លានបារ៉ែលក្នុងមួយថ្ងៃផងដែរ រហូតដល់ចុងខែធ្នូ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ TASS
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


