សេដ្ឋកិច្ច
សាជីវកម្មមួយរបស់ អាមេរិក ផ្ដល់កម្ចី ៥០០ លានដុល្លារដល់ក្រុមហ៊ុន VinFast វៀតណាម
សាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast ដើម្បីពិចារណាលើសំណើរសម្រាប់ប្រាក់កម្ចីចំនួន ៥០០ លានដុល្លារ ក្នុងការពង្រីកសកម្មភាពរោងចក្រឡានអគ្គិសនី។

ក្រុមហ៊ុន VinFast បញ្ជាក់ថា ប្រាក់កម្ចីនេះនឹងប្រើដើម្បីគាំទ្រដល់ការបង្កើតរោងចក្រផលិតថ្ម lithium-ion របស់ក្រុមហ៊ុននៅក្នុងប្រទេសវៀតណាម ហើយក៏ស្ថិតនៅក្រោមការត្រួតពិនិត្យ និងដំណើរការអនុម័តយ៉ាងទូលំទូលាយដោយ DFC ផងដែរ ។
ស្របពេលជាមួយគ្នានេះ លោក Le Thi Thu Thuy ប្រធានក្រុមហ៊ុន VinFast លើកឡើងថា ការផ្តល់ហិរញ្ញប្បទានដោយ DFC នឹងកំណត់ផ្លូវឆ្ពោះទៅមុខសម្រាប់យុទ្ធសាស្រ្តពង្រីកទីផ្សារសកលរបស់ក្រុមហ៊ុន ក៏ដូចជាដំណើរឆ្ពោះទៅកាន់អនាគតបៃតងសម្រាប់មនុស្សជាតិ ។

ខណៈមកដល់បច្ចុប្បន្ន ក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (DFC) បានផ្តល់ជំនួយចំនួន ៧៣៧ លានដុល្លារដល់គម្រោងអភិវឌ្ឍន៍ក្នុងប្រទេសវៀតណាម ដែលធ្វើឲ្យប្រទេសនេះមានទីផ្សារធំបំផុតនៅអាស៊ីអាគ្នេយ៍ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន VinFast ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ និងគាំទ្រដោយក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម ហើយបានចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងខែមីនា ក្រោយពេលបង្ហាញខ្លួនជាលើកដំបូងនៅផ្សារហ៊ុន Nasdaq របស់អាមេរិកនៅចុងខែសីហា ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ VN Express
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


