សេដ្ឋកិច្ច
តម្លៃទំនិញប្រើប្រាស់នៅ ចិន ធ្លាក់ចុះ ០.៥ ភាគរយក្នុងខែវិច្ឆិកា
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ចិន (CPI) បានធ្លាក់ចុះ ០.៥ ភាគរយនៅក្នុងខែវិច្ឆិកា បើប្រៀបធៀបនឹងឆ្នាំមុន ហើយបានធ្លាក់ចុះ ០.៥ ភាគរយនៅក្នុងខែតុលា ដោយសារតែការថយចុះនៃតម្លៃថាមពល ។

តាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិនបង្ហាញថា ការថយចុះនៃសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ គឺដោយសារតែកត្តារួម ដូចជា ការចុះថ្លៃ ក៏ដូចជាការប្រែប្រួលតម្លៃអាហារ និងថាមពលជាដើម ប៉ុន្តែតម្លៃស្នូលរបស់ CPI នៅតែមានស្ថេរភាពក្នុងកំឡុងខែនេះ ។
បើយោងតាមអ្នកស្ថិតិរបស់ NBS លោក Dong Lijuan បានបញ្ជាក់ថា សម្រាប់សន្ទស្សន៍ CPI ដែលមិនរាប់បញ្ចូលតម្លៃអាហារ និងថាមពល បានកើនឡើង ០.៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដោយរក្សាបាននូវការកើនឡើងកម្រិតមធ្យមដូចគ្នានឹងខែមុន ។
ទន្ទឹមនឹងនេះ សន្ទស្សន៍តម្លៃអ្នកផលិត (PPI) បានធ្លាក់ចុះ ៣ ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន ដោយសារតែរងផលប៉ះពាល់ពីការធ្លាក់ចុះនៃតម្លៃប្រេងអន្តរជាតិ និងតម្រូវការខ្សោយនៅទូទាំងទីផ្សារផលិតផលឧស្សាហកម្ម ។

ដោយឡែកលោក Tian Yun ជាអ្នកសេដ្ឋវិទូបានប្រាប់សារព័ត៌មាន Global Times ថា កត្តាដែលរួមចំណែកដល់ការធ្លាក់ចុះតម្លៃនៅក្នុងខែវិច្ឆិកា អាចត្រូវបានសន្មតថា ជាហានិភ័យជាប់លាប់នៃសម្ពាធបរិត្តផរណាពីខាងក្រៅ ខណៈការកាត់បន្ថយតារាងលំនឹងរបស់ធនាគារកណ្តាលអាមេរិក បាននាំឲ្យមានការធ្លាក់ចុះនៃតម្លៃទំនិញ ជាពិសេសតម្លៃប្រេង និងកសិកម្ម ។
ទោះបីជា សន្ទស្សន៍ CPI ធ្លាក់ចុះក៏ដោយ ប៉ុន្តែការនាំចេញរបស់ចិននៅក្នុងវិច្ឆិកា បែរជាមានកំណើនឡើងវិញជាលើកដំបូង ចាប់តាំងពីខែមេសា ខណៈការនាំចូលបានធ្លាក់ចុះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Global Times
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


