សេដ្ឋកិច្ច
ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្ដើមជើងហោះហើរក្នុងស្រុកសប្ដាហ៍ក្រោយ
បើគ្មានអ្វីប្រែប្រួលនោះទេ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងចាប់ផ្ដើមជើងហោះហើរប្រចាំថ្ងៃរបស់ខ្លួននៅក្នុងស្រុក ចាប់ពីថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ក្នុងតម្លៃទាបដែលជាការឆ្លើយតបទៅនឹងការកើនឡើងនៃភ្ញៀវទេចរក្នុងស្រុក។

លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះថា តាមគម្រោងក្រុមហ៊ុន AirAsia Cambodia នឹងចាប់ផ្ដើមហោះហើរក្នុងស្រុកនៅថ្ងៃទី ០២ ខែឧសភា ឆ្នាំ ២០២៤ ខាងមុខនេះ ដោយដំណើរការដំបូងមានយន្តហោះថ្មីចំនួន ២ គ្រឿង។
យន្តហោះថ្មីដំបូងរបស់ក្រុមហ៊ុន AirAsia Cambodia បានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ដោយត្រៀមជើងហោះហើរប្រចាំថ្ងៃចំនួន ៤ ជើង ក្នុង១ថ្ងៃ គឺពីភ្នំពេញទៅខេត្តសៀមរាប និងរវាងក្រុងព្រះសីហនុ និងខេត្តសៀមរាប។

លោក ស៊ិន ចាន់សិរីវត្ថា បានបន្ថែមថា ក្រុមហ៊ុន AirAsia ចង់ផ្លាស់ប្ដូរឥរិយាបថ និងបទពិសោធន៍ថ្មីៗ សម្រាប់ការធ្វើដំណើរក្នុងស្រុក ដោយឱ្យអ្នកធ្វើដំណើរមានកម្លាំងឡើងវិញ ដោយគាត់អាចប្រើប្រាស់សេវាហោះហើរក្នុងស្រុកបាន។
លោក ស៊ិន ចាន់សិរីវត្ថាបន្តថា៖ «ដោយសារតម្លៃធូរថ្លៃ អញ្ចឹងគាត់អាចប្រើសេវាក្នុងស្រុកបាន ស្របទៅតាមលក្ខខណ្ឌតាមតម្រូវការ អ្នកប្រញាប់ជិះកប៉ាល់ហោះទៅ អ្នកមិនប្រញាប់ជិះឡានទៅ»។

ក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រកាសថា នឹងបើកជើងហោះហើរ ៣ គោលនៅរួមមាន ភ្នំពេញ-សៀមរាប, សៀមរាប-ព្រះសីហនុ, ភ្នំពេញ-សីហនុ ដើម្បីផ្សព្វផ្សាយឱ្យអ្នកដំណើរក្នុងស្រុកអាចធ្វើដំណើរតាមជើងហោះហើរក្នុងតម្លៃ ៤៩ ដុល្លារ។
លោក ខៀ ធី ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរអង្គរយល់ឃើញថា កាលណាមានក្រុមហ៊ុនអាកាសចរណ៍ច្រើន មានការប្រកួតប្រជែងគ្នា តម្លៃសេវាអាកាសចរក៏ធូរថ្លៃ ហើយភ្ញៀវក៏ចូលចិត្តធ្វើដំណើរតាមយន្តហោះ ដែលជាការទាក់ទាញទេសចរក្នុងស្រុក៕
អត្ថបទ៖ ឡេង ដេត
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


