សេដ្ឋកិច្ច
កម្ពុជារកចំណូលបានជាង ១០០ លានដុល្លារពីការនាំចេញកៅស៊ូក្នុងត្រីមាសទី១
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ ២០២៤ កម្ពុជានាំចេញកៅស៊ូស្ងួតចំនួន ៦៩ ៣២២ កើនឡើង ៣ ៤០១ តោន ឬស្មើនឹង ៥,២ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលភាគច្រើនមានការកើនឡើងនៃតម្រូវការនៃទីផ្សារក្នុងតំបន់ ជាពិសេសទីផ្សារចិន។

លោក ឃុន កក្កដា អគ្គនាយកស្ដីទី នៃអគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងនៅក្នុងរបាយការណ៍ថា កម្ពុជារកបានប្រាក់ចំណូលចំនួន ១០០.៨ លានដុល្លារ ពីការនាំចេញកៅស៊ូក្នុងអំឡុងពេលខែមករា ដល់ខែមីនា ឆ្នាំនេះ ដោយកើនឡើង ៨ ភាគរយ ពី៩២.៩ លានដុល្លារក្នុងយៈពេលដូចគ្នានៅឆ្នាំមុន។
កៅស៊ូស្ងួតកម្ពុជាមានតម្លៃជាមធ្យម ១ ៤៥០ ដុល្លារ ក្នុងមួយតោនដែលខ្ពស់ជាងឆ្នាំមុន ៤១ ដុល្លារ។ កម្ពុជាបាននាំចេញទំនិញភាគច្រើនទៅកាន់ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី និងចិន។
យោងតាមរបាយការណ៍ រហូតមកដល់ពេលនេះ កម្ពុជាបានដាំដើមកៅស៊ូលើផ្ទៃដីសរុបចំនួន ៤០៧.១៧២ ហិកតា ក្នុងនោះដើមឈើលើផ្ទៃដី ៣២០.១៨៤ ហិកតា ស្មើនឹង ៧៩ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ