សេដ្ឋកិច្ច
ផ្លូវខេត្តតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅច្រកព្រំដែនបន្ទាយចក្រី សម្រេចបានការសាងសង់ជាង ៣០ ភាគរយ
ភ្នំពេញ៖ គម្រោងលើកកម្រិតគុណភាពផ្លូវខេត្តលេខ៣១២ ប្រវែងជាង ២៨គីឡីម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅបន្ទាយចក្រីដែលជាច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម សម្រេចបានការសាងសង់ជាង ៣០ ភាគរយហើយ។ ផ្លូវនេះនឹងដើរតួនាទីយ៉ាងសំខាន់នៅពេលសាងសង់រួចរាល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាននៃប្រទេសទាំងពីរ។
លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់កម្ពុជាថ្មីថា គិតត្រឹមថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៤ ផ្លូវខេត្តលេខ៣១២ សម្រេចបានការសាងសង់ ៣២,១០ ភាគរយ ដែលផ្លូវនេះបានស្ថាបនា ចាប់ពីភូមិសំរោង ឃុំល្វា រហូតដល់ភូមិកគោ ឃុំបន្ទាយចក្រី ព្រំប្រទល់កម្ពុជា-វៀតណាម នៃភូមិសាស្ត្រស្រុកព្រះស្តេច ខេត្តព្រៃវែង។

លោក ផន រីម បញ្ជាក់ថា នេះជាគម្រោងហិរញ្ញប្បទានប្រតិបត្តិការរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ដែលចំណាយថវិកាប្រមាណ ២៥ លានដុល្លារអាមេរិក។
សូមជំរាបថា គម្រោងនេះ នឹងត្រូវស្ដារពង្រីកទទឹងតួផ្លូវពី ៤ទៅ៥ម៉ែត្រ ទៅទទឹងតួផ្លូវប្រវែង ១២ម៉ែត្រ និងលើកកម្រិតគុណភាពពីប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់(DBST) ទៅជាប្រភេទ ផ្លូវក្រាលកៅស៊ូAC មានកម្រាស់ ៦សង់ទីម៉ែត្រ និង ៨សង់ទីម៉ែត្រ។
ផ្លូវនេះក្រាលបេតុងសរសៃដែក កម្រាស់ ២៥សង់ទីម៉ែត្រ ដែលមានទទឹងរួម ១១ម៉ែត្រ និងមានគន្លងសម្រាប់រថយន្ត និងគន្លងសម្រាប់ទោចក្រយានធ្វើចរាចរណ៍ ២គន្លងទៅមក។

ផ្លូវខេត្តលេខ ៣១២នេះ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តដ៏សំខាន់ ដែលឆ្លងកាត់ភូមិចំនួន៤ ក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង រួមមាន ភូមិល្វា ភូមិជ័យកំពក ភូមិអង្គរាជ្យ និងបន្ទាយចក្រី។
ផ្លូវនេះ នឹងជួយសម្រួល ការធ្វើដំណើររបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស និងការដឹកទំនិញ កសិផលផ្សេងៗ ទៅកាន់ទីក្នុងស្រុក បន្ទាប់ពីសាងសង់រួចរាល់ ជាពិសេសនឹងជួយលើកកម្ពស់បន្ថែម ពីសកម្មភាពផ្លាស់ប្ដូរពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមឱ្យបានល្អបន្ថែមទៀត។
គម្រោងផ្លូវមួយខ្សែនេះ សាងសង់ដោយក្រុមហ៊ុន ILSUNG-KR JOINT VENTURE ដែលបានបើកការដ្ឋាននៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំមុន ហើយគ្រោង ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ខែ និងរយៈពេលថែទាំចំនួន ៦០ខែ ដោយប្រើប្រាស់កម្ចីពីធនគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលប្រមាណ ២៤,៨៩ លានដុល្លារ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


