សេដ្ឋកិច្ច
តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកមិនបានត្រៀមខ្លួនសម្រាប់បញ្ហាប្រឈមនៃចំនួន ប្រជាជនវ័យចំណាស់ទេ
តំបន់កំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិក មិនទាន់បានត្រៀមខ្លួនដើម្បីធានានូវសុខុមាលភាព នៃចំនួនប្រជាជនវ័យចំណាស់ដែល កើន ឡើងយ៉ាងឆាប់រហ័សនោះទេ ដែលជាក់ស្តែងចំនួនមនុស្សចាស់កាន់តែកើនឡើងកំពុងប្រឈមមុខ នឹង បញ្ហា រួមមានការធានារ៉ាប់រងប្រាក់សោធននិវត្តន៍ទាប បញ្ហាសុខភាព ភាពឯកោក្នុងសង្គម និងការទទួលបានសេវាសំខាន់ៗមានកម្រិត។
ខណៈដែលអាយុកាន់តែវែងនេះឆ្លុះបញ្ចាំងពីភាពជោគជ័យនៃការអភិវឌ្ឍក្នុងតំបន់ វាទាមទារឱ្យមានកំណែទម្រង់គោលនយោបាយទូលំទូលាយជាបន្ទាន់ដើម្បីគាំទ្រសុខុមាលភាពរបស់មនុស្សចាស់ នេះ បើយោងតាមអាយុវែងប្រកបដោយសុខុមាលភាពនៅអាស៊ី៖ របាយការណ៍គោលនយោបាយអភិវឌ្ឍន៍អាស៊ីចេញផ្សាយនៅថ្ងៃនេះដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាកិច្ចប្រជុំប្រចាំឆ្នាំទី៥៧របស់ខ្លួន។

ចំនួនមនុស្សមានអាយុចាប់ពី ៦០ ឆ្នាំឡើងទៅក្នុងប្រទេសកំពុងអភិវឌ្ឍនៅអាស៊ីនិងប៉ាស៊ី ហ្វិក ត្រូវបានកំណត់ថានឹងកើនឡើងស្ទើរទ្វេដងនៅឆ្នាំ ២០៥០ ដល់ ១,២ ពាន់លាននាក់ ឬ ប្រហែល មួយភាគ បួន នៃចំនួនប្រជាជនសរុបដែលនឹងជំរុញកំណើនតម្រូវការសម្រាប់កម្មវិធីសោធន និវត្តន៍និងសុខុមាលភាព ក៏ដូចជាសេវាថែទាំសុខភាពផងដែរ។ ក្នុងពេលជាមួយគ្នានេះ ប្រទេសក្នុងតំបន់មានឱកាសទទួលបាន អត្ថប្រយោជន៍ពី «កំណើនអាយុនិងឆ្នាំនៃផលិតភាព (silver dividend)» ក្នុងទម្រង់នៃផលិតភាពបន្ថែម របស់មនុស្សចាស់ ដែលអាចជំរុញផលិតផលក្នុងស្រុកសរុបក្នុងតំបន់ បាន០,៩% ជាមធ្យម។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បានមានប្រសាសន៍ថា «ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់អាស៊ី និងប៉ាស៊ីហ្វិកគឺជាជោគជ័យមួយ ប៉ុន្តែវាក៏កំពុងជំរុញឱ្យមានការផ្លាស់ប្តូរប្រជាសាស្រ្ត ដ៏ធំ ផងដែរហើយសម្ពាធនេះកំពុងកើនឡើង។រដ្ឋាភិបាល ត្រូវ ត្រៀមខ្លួនពីឥឡូវដើម្បីពួកគាត់អាចជួយប្រជាជន អាស៊ីនិងប៉ាស៊ីហ្វិករាប់លាននាក់ឲ្យមានអាយុ វែងប្រកបដោយសុខុមាលភាព។ គោលនយោបាយទាំង ឡាយ គួរគាំទ្រការវិនិយោគពេញមួយជីវិតលើផ្នែកសុខភាព ការអប់រំ ជំនាញ និងការត្រៀមលក្ខណៈផ្នែក ហិរញ្ញវត្ថុ សម្រាប់ការចូលនិវត្តន៍។ ទំនាក់ទំនងគ្រួសារ និងសង្គមក៏មានសារៈសំខាន់ផងដែរ ក្នុងការជំរុញ ប្រជាជនវ័យចាស់ឱ្យមានសុខភាពល្អ និងផលិតភាព និងបង្កើនការរួមចំណែករបស់ពួកគាត់ក្នុងសង្គម។»
យោងតាមរបាយការណ៍នេះ ៤0% នៃមនុស្សមានអាយុលើសពី ៦0 ឆ្នាំនៅអាស៊ី និងប៉ាស៊ី ហ្វិក ខ្វះលទ្ធភាពទទួលបានប្រាក់សោធននិវត្តន៍នានា ដែលក្នុងនោះស្ត្រីរងផលប៉ះពាល់មិនសមាមាត្រ ដោយ សារពួកគាត់ទំនងជាធ្វើការងារផ្ទះដែលមិនទទួលបានប្រាក់ខែកម្រៃ។ ជាលទ្ធផល ប្រជាជនវ័យចំណាស់ ជាច្រើននៅក្នុងតំបន់គ្មានជម្រើសអ្វីក្រៅពីធ្វើការឱ្យបានល្អលើសពីអាយុចូលនិវត្តន៍ដើម្បីអាចគាំទ្រជីវភាពបាន។ ក្នុងចំណោមអ្នកដែលបន្តធ្វើការចាប់ពីអាយុ ៦៥ ឆ្នាំ ឬចាស់ជាងនេះ ៩៤% ធ្វើការក្នុងវិស័យក្រៅ ផ្លូវការ ដែលជាធម្មតាមិនផ្តល់ការការពារការងារជាមូលដ្ឋាន ឬអត្ថប្រយោជន៍សោធននិវត្តន៍នោះទេ។
បញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្តក៏កើនឡើងទៅតាមអាយុផងដែរ។ ប្រហែល ៦0% នៃប្រជាជន អាស៊ីនិងប៉ាស៊ីហ្វិកវ័យចំណាស់មិនចូលរួមឬ ទទួលការពិនិត្យសុខភាពជាទៀងទាត់ទេ ខណៈដែល ៣១% មានរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្តដោយសារជំងឺ ភាពឯកោក្នុងសង្គម និង អសន្តិសុខសេដ្ឋកិច្ច។ ស្ត្រីវ័យ ចំណាស់ងាយរងគ្រោះជាងបុរសវ័យចំណាស់ពីសុខភាពមិនល្អដែលរួមមានជំងឺធ្លាក់ ទឹកចិត្ត ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម។

របាយ ការណ៍នេះបានផ្តល់អនុសាសន៍ ទូលំទូលាយអំពីវិធានការគោលនយោបាយដើម្បីគាំទ្រដល់ការឈានចូលវ័យចំណាស់ជាមួយការធានាផ្នែក សុខភាព និង សេដ្ឋកិច្ច ។ ក្នុងចំណោមនោះ មានគម្រោង ធានារ៉ាប់រងសុខភាព និងសោធននិវត្តន៍គាំទ្រដោយរដ្ឋាភិបាល ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព និងការពិនិត្យសុខភាពប្រចាំឆ្នាំដោយឥតគិតថ្លៃ ព្រមទាំងការវាយតម្លៃរបៀបរស់នៅផ្សេងៗ។ អ្នកបង្កើតគោលនយោបាយគួរផ្តោតលើការគ្របដណ្តប់នៃការថែទាំសុខភាពជាសកល ជាមួយនឹងការពង្រីកកិច្ចការ ពារលើការងារជាមូលដ្ឋានឱ្យបានដល់កម្មករក្រៅផ្លូវការដែលមានវ័យចំណាស់។
តាមរយៈការធ្វើឱ្យអាយុចូលនិវត្តន៍ជាកាតព្វកិច្ចកាន់តែមានភាពបត់បែន ការជួយមនុស្សចាស់ឱ្យមានសុខភាពល្អ និងការផ្តល់ឱ្យពួកគាត់នូវឱកាសការងារសមរម្យ ក៏ដូចជាការរៀនសូត្រ និងការអភិវឌ្ឍ ជំនាញពេញមួយជីវិត ប្រទេសក្នុងតំបន់អាចជួយប្រជាជនវ័យចំណាស់រក្សាផលិតភាពបានយូរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៨ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៣ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026


