សេដ្ឋកិច្ច
គម្រោងស្ពានផ្សាររាត្រី-អរិយក្សត្រ តម្លៃជាង ២៤០លានដុល្លារ ស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស
លោក ផន រឹម អ្នកនាំពាក្យក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ០៨ ខែឧសភា ឆ្នាំ ២០២៤ នេះថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រីឆ្ពោះទៅតំបន់អរិយក្សត្រ កំពុងស្ថិតក្នុងដំណាក់កាលជ្រើសរើសក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ដែលបានជាប់ក្នុងដំណាក់កាលជម្រុះកាលពីពេលកន្លងទៅ។

លោក ផន រឹម បញ្ជាក់ថា នៅមានដំណាក់កាលនីតិវិធីផ្សេងៗទៀត មុននឹងអាចឈានទៅដល់ការកំណត់កាលបរិច្ឆេទ បើកការដ្ឋានសាងសង់ ដោយពុំទាន់អាចកំណត់ពេលវេលាជាក់លាក់បាននៅឡើយនោះទេ។
គម្រោងសាងសង់ស្ពានថ្មីនេះគឺទទួលបានប្រាក់កម្ចីពីប្រទេសកូរ៉េ និងបានចុះហត្ថលេខាក្នុងទំហំទឹកប្រាក់ជិត ២៤៦ លានដុល្លារ កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២។

លោក ផាក ជុងវ៉ុក ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជាបានឱ្យដឹងកាលពីពេលកន្លងទៅថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ រំពឹងថា នឹងបើកការដ្ឋាននៅដើមឆ្នាំ ២០២៥ ខាងមុខ។
តាមគម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ នឹងត្រូវសាងសង់ចំនួន ២ ខ្សែ ដោយខ្សែទី១តភ្ជាប់ពីខាងមុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងខ្សែទី២ តភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ។

រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសកូរ៉េ បានដាក់ក្តីសង្ឃឹមថា ស្ពាននេះនឹងជួយរួមចំណែកដល់ការអភិវឌ្ឍរបស់កម្ពុជា និងជានិមិត្តរូបនៃមិត្តភាពកម្ពុជា-កូរ៉េ ហើយប្រទេសទាំងពីរនឹងបន្តពង្រីកកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ ដើម្បីទាក់ទាញក្រុមហ៊ុនកូរ៉េមកវិនិយោគនៅកម្ពុជា និងបន្តពង្រីកលើវិស័យនានាបន្ថែមទៀត ហើយកិច្ចសហប្រតិបតិ្តការដ៏រឹងមាំរវាងប្រទេសទាំងពីរ នឹងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងអភិវឌ្ឍនៅតំបន់អាស៊ាន ក៏ដូចជាតំបន់មេគង្គ៕

អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច២ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
សន្តិសុខសង្គម១ សប្តាហ៍ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា៦ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថៃបំផ្ទុះគ្រាប់មិនទាន់ផ្ទុះ៣គ្រាប់ពេលAOTចុះទៅប្រាសាទព្រះវិហារតែចោទកម្ពុជាថាបាញ់កាំភ្លើងចូលទីតាំងយោធាខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសម្តេចប៉ាប រិះគន់ការបង្កើនកញ្ចប់ថវិកាយោធារបស់អឺរ៉ុប ថា «ក្បត់នឹងការទូត»


