ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេទៅអរិយក្សត្រ នឹងបើកការដ្ឋានសាងសង់នៅឆមាសទី១ ឆ្នាំ២០២៦
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានឈានដល់ដំណាក់កាលរៀបចំកិច្ចលទ្ធកម្ម ដើម្បីជ្រើសរើសក្រុមហ៊ុនម៉ៅការសាងសង់ ហើយដែលគ្រោងនឹងបើកការដ្ឋានសាងសង់នៅអំឡុងពេលឆមាសទី១ ឆ្នាំ២០២៦។ នេះបើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន លើកឡើងនៅក្នុងកិច្ចប្រជុំពិនិត្យលទ្ធភាពបម្រុងទីតាំងសម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ។

ស្ពាងឆ្លងទន្លេមេគង្គ (មិត្តភាពកម្ពុជា-កូរ៉េ) ដែលតភ្ជាប់ពីផ្សាររាត្រីទៅក្រុងអរិយក្សត្រស្ថិតនៅក្នុងគម្រោងសិក្សាជាច្រើនឆ្នាំ ហើយបើតាមប្រភពពីមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នឹងឈានទៅបើកការដ្ឋានសាងសង់នៅអំឡុងឆមាសទីមួយឆ្នាំ ២០២៦។
ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ទទួលបានហិរញ្ញប្បទានពីធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ។ ស្ពាននេះសាងសង់ឡើងជាប្រភេទស្ពានខ្សែកាបមានចំនួន ២ ស្ពាន ដែលសាងសង់ឆ្លងទន្លេសាបប្រវែង ១ ០៧០ ម៉ែត្រ និងឆ្លងទន្លេមេគង្គប្រវែង ១ ២៦២ ម៉ែត្រ ជាមួយទទឹងស្ពានប្រវែង ២៦,៥ ម៉ែត្រ។ ក្រៅពីស្ពាន ក៏មានការសាងសង់ផ្លូវតភ្ជាប់ប្រវែង ១១៧៤.៩ ម៉ែត្រ ដែលគ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២៤០ លានដុល្លារអាមេរិក។

ក្រៅពីលើកឡើងពីគម្រោងសាងសង់ស្ពាន កាលពីម្សិលមិញនេះមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនក្រោមវត្តមានលោក ស៊ឹង សុគង់ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើលទ្ធភាពបម្រុងទីតាំង សម្រាប់ដំឡើងប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពាន ក្នុងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដោយមានការចូលរួមពីសំណាក់សមាជិកអង្គភាពគ្រប់គ្រងគម្រោង (PMU) មន្ត្រីជំនាញនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស Yooshin Joint Venture (YSJV)។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលនៃការធ្វើពិសោធន៍ Wind Tunnel របស់ទីប្រឹក្សាបច្ចេកទេស ឆ្លើយតបទៅនឹងការស្នើសុំបញ្ចូលទីតាំងបម្រុងដាក់ប្រព័ន្ធបំពង់មេនាំទឹកស្អាតតាមបណ្តោយស្ពានរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សម្រាប់បម្រុងទុកដើម្បីផ្គត់ផ្គង់ទឹកស្អាតពីតំបន់អរិយក្សត្រមករាជធានីភ្នំពេញ៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


