ព័ត៌មានជាតិ
កម្ពុជាស្នើកូរ៉េខាងត្បូងពន្លឿនការបើកការដ្ឋានសង់ស្ពានឆ្លងទៅអរិយក្សត្រ
អនុប្រធានទី១ នៃរដ្ឋសភា លោក ជៀម យៀប បានស្នើកូរ៉េខាងត្បូងជួយពន្លឿនគម្រោង “ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ” ឱ្យបានឆាប់។ លោក ជៀម យៀប ស្នើដូច្នេះ នៅក្នុងជំនួបជាមួយប្រធានក្រុមមិត្តភាពសភាកូរ៉េ-កម្ពុជា ក្នុងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦។

លោក ជៀម យៀប ប្រាប់ទៅកាន់ភាគីកូរ៉េថា គម្រោងស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ជានិមិត្តរូប នៃមិត្តភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ ហ៊ុន សែន នៅឆ្នាំ២០២០ កាលនៅជានាយករដ្ឋមន្ត្រី បានស្នើទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងឱ្យជួយសាងសង់ស្ពានមិត្តភាពមួយខ្សែភ្ជាប់ពីតំបន់ផ្សាររាត្រី ទៅតំបន់ជ្រោយចង្វាររាជធានីភ្នំពេញ និងទៅកាន់តំបន់អរិយក្សត្រខេត្តកណ្ដាល ដែលប្រសិទ្ធិនាមថា«ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ»។

នៅឆ្នាំ២០២២ សាធារណរដ្ឋកូរ៉េ តាមរយៈឯកអគ្គរដ្ឋទូតប្រចាំនៅកម្ពុជា បានប្រកាសពីការយល់ព្រមជួយសាងសង់ស្ពានមួយខ្សែនេះ ជាមួយនឹងក្ដីរំពឹងថាស្ពានមិត្តភាពនេះ នឹងជួយឱ្យរាជធានីភ្នំពេញបេះដូងនៃកម្ពុជាក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរ ពិសេសជនជាតិកូរ៉េផ្ទាល់ លើសពីការជួយសម្រួលការធ្វើដំណើររបស់ពលរដ្ឋ និងការកកស្ទះចរាចរណ៍។
កាលបរិច្ឆេទ នៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ បានក្លាយជារឿងមិនច្បាស់លាស់ ត្បិតមន្ត្រីក្រសួងសាធារណៈការ ធ្លាប់បញ្ជាក់ថា ស្ពាននេះអាចបើកការដ្ឋាននៅចុងឆ្នាំ២០២២ ប៉ុន្តែមិនអាចលេចចេញជារូបរាង។ នៅខែកុម្ភៈ ឆ្នាំ២០២៤ ទូតកូរ៉េប្រចាំកម្ពុជា រំពឹងថា ស្ពាននេះអាចបើកការដ្ឋាននៅដើមឆ្នាំ២០២៥។ ក្រោយមកទៀត អ្នកនាំពាក្យក្រសួងសាធារណការ លើកឡើងថា ស្ពាននេះ អាចបើកការដ្ឋានសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ ប៉ុន្តែមកដល់ដើមឆ្នាំ២០២៦ នេះ នៅតែមិនទាន់បើកការដ្ឋានសាងសង់បានឡើយ។
គម្រោងស្ពាននេះ ជាប្រភេទស្ពានខ្សែកាប ប្រវែងសរុប២ ៣៧៥ម៉ែត្រ និងទទឹង២៧.៥ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ២៣៥លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគាអាហរ័ណ-នីហរ័ណ នៃសាធារណរដ្ឋកូរ៉េ និងមានកិច្ចសន្យាសាងសង់មានរយៈពេល៦០ខែ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


