សេដ្ឋកិច្ច
វិស័យហិរញ្ញវត្ថុនៅកម្ពុជានឹងមានការធ្លាក់ចុះប្រសិនបើពុំមានការគ្រប់គ្រងកម្រិតNPLឱ្យបានប្រុងប្រយ័ត្ន
ភ្នំពេញ៖ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) របស់សិង្ហបុរីបាន លើក ឡើងថា ស្របពេលសេដ្ឋកិច្ចសកលមានសភាពមិនច្បាស់លាស់ ធនាគារជាតិនៃកម្ពុជា (NBC) ត្រូវបន្តតាមដានឱ្យបានដិតដល់នៃការកើនឡើងនូវឥណទានមិនដំណើការ (NPL) តាមវិស័យនិមួយៗដើម្បីបង្ការនូវហានិភ័យជាយថាហេតុណាមួយប៉ះពាល់ដល់វិស័យនេះដែលបានរីកលូតលាស់ខ្លាំងនិងបានជួយជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈជាច្រើនទសវត្សមកនេះ។

នៅក្នុងរបាយការណ៍វាយតម្លៃបឋមអំពីសេដ្ឋកិច្ចកម្ពុជាកាលពីថ្ងៃទី២៣ខែឧសភាកន្លងទៅនេះ ស្ថាប័ននេះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៦ ភាគរយនៅឆ្នាំ ២០២៤និង ៥,៩ ភាគរយក្នុងឆ្នាំ ២០២៥ ដោយកើនឡើងពី ៥% ក្នុងឆ្នាំ ២០២៣។
ស្ថាប័ននេះបានលើកឡើងថាស្របពេលមានទស្សនវិស័យមិនច្បាស់លាស់កំណើនឥណទាន បានថយចុះយ៉ាងខ្លាំងមកនៅត្រឹម ៤,៧ភាគរយក្នុងខែកុម្ភៈ ឆ្នាំ ២០២៤ថយ ពីអត្រា កំណើន១៨,២ភាគរយក្នុងខែធ្នូ ឆ្នាំ ២០២២។ ខណៈពេលដែលមានទ្រនាប់មូលធនគ្រប់គ្រាន់ ការកើនឡើងនៃអនុបាតប្រាក់កម្ចីមិនដំណើរការ (NPL) និងអត្រាការប្រាក់រួមតូចបាន កាត់បន្ថយប្រាក់ចំណេញរបស់ស្ថាប័នហិរញ្ញវត្ថុជាច្រើន។
AMRO បានលើកឡើងថា៖«ការកើនឡើងបន្តិចម្តងៗនៃ NPLs អាចនឹងដាក់សម្ពាធ យ៉ាង ខ្លាំងទៅលើប្រាក់ចំណេញរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដូច្នេះក៏វាថមថយនៃទ្រនាប់ មូលធនជាបន្តបន្ទាប់ផងដែរ។ ធនាគារជាតិនៃកម្ពុជា (NBC) គួរតែបន្តការធ្វើឱ្យ មានប្រក្រតីភាពក្រោយកូវីដរបស់ខ្លួនឡើងវិញនូវគោលនយោបាយដ៏ប្រុងប្រយ័ត្ននៅឆ្នាំ ក្រោយ។ ធនាគារជាតិនៃកម្ពុជាគួរតែតាមដានយ៉ាងដិតដល់នូវ NPLs តាមវិស័យ។ ក្រប ខណ្ឌគោលនយោបាយគួរតែត្រូវបានពង្រឹង ដើម្បីជំរុញការអភិវឌ្ឍន៍ទីផ្សារអន្តរធនាគារ»។
ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«របាយការណ៍ស្ថានភាពស្ថិរភាពហិរញ្ញវត្ថុក្នុងឆ្នាំ២០២៣» កាលពីថ្ងៃទី២០ឧសភា លោកស្រីបណ្ឌិត ជា សិរីទេសាភិបាលធនាគារជាតិនៃ កម្ពុជា បាន ឱ្យដឹងថានៅក្នុងប្រព័ន្ធធនាគារបច្ចុប្បន្ន ទ្រព្យសកម្ម របស់ធនាគារពាណិជ្ជមានចំនួនជាង ៩១% នៃទ្រព្យសកម្មសរុប បន្ទាប់ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដ៏ធំមួយបាន រួមបញ្ចូលគ្នាជាមួយ គ្រឹះស្ថានធនាគារមួយកាលពីឆ្នាំមុន ដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែង របស់ធនាគារជាតិនៃកម្ពុជា ក្នុងការពង្រឹងភាពធន់របស់ប្រព័ន្ធធនាគារ។
ប៉ុន្តែ លោកស្រីបណ្ឌិតទទួលស្គាល់ថា កំណើនទន់ខ្សោយនៃវិស័យមួយចំនួន និងការកើន ឡើងនៃអត្រាការប្រាក់បាន បណ្តាលឱ្យតម្រូវការឥណទានថមថយ ទន្ទឹមនឹងការបង្កើនភាព ប្រុងប្រយ័ត្នខ្ពស់ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន បានធ្វើឱ្យកំណើន ឥណទានថយចុះមកនៅអត្រាមួយខ្ទង់ជាលើកដំបូងក្នុងរយៈពេលជាង ២ទសវត្សរ៍ ចុង ក្រោយខណៈកំណើនអត្រាការប្រាក់ក៏បានធ្វើឱ្យប្រាក់បញ្ញើកើនឡើងខ្ពស់ រហូតដល់ ១៣% ក្នុងឆ្នាំ២០២៣។

លោកស្រីបណ្ឌិតបានបន្តទៀតថា៖« ការថយចុះកំណើនឥណទាន គួបផ្សំនឹងការបញ្ចប់ ការរៀបចំឥណទានឡើងវិញ បានបណ្តាលឱ្យអនុបាតឥណទានមិនដំណើរការ កើនឡើង លឿន តែបន្តស្ថិត ក្នុងកម្រិតទាបនៅឡើយ។ ទោះយ៉ាងណា កំណើននេះ តម្រូវឱ្យគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុបង្កើនការតាមដាន និងវាយតម្លៃជាប្រចាំលើហានិភ័យមកលើស្ថិរភាព ហិរញ្ញវត្ថុ»។
លោកស្រីបណ្ឌិតបានបន្ថែមថាទន្ទឹមនេះ ការកើនឡើងនៃការធ្វើសំវិធានធននិង ការចំណាយ លើ អត្រាការប្រាក់ បានធ្វើឱ្យប្រាក់ចំណេញក្នុងប្រព័ន្ធធនាគារថយចុះ ។
លោកស្រីបណ្ឌិតបានបញ្ជាក់ថា៖«យើងត្រូវតែបន្តមានភាពប្រុងប្រយ័ត្នខ្ពស់ ជាពិសេសចំពោះ ភាពទន់ខ្សោយនៃវិស័យអចលនទ្រព្យ ដែលមានការផ្គត់ផ្គង់លើសតម្រូវការ ហើយសន្ទស្សន៍ ថ្លៃលំនៅឋាននៅក្នុងឆមាសទី២ ឆ្នាំ២០២៣ បានថយចុះ ទន្ទឹមនឹងការ ថមថយលំហូរ នៃ វិនិយោគផ្ទាល់ពីបរទេសមកកាន់វិស័យនេះ។ ក្នុងស្ថានភាពនេះ ដើម្បីគ្រប់គ្រងហានិភ័យ នៅក្នុងវិស័យអចលនទ្រព្យ ព្រមទាំងចៀសវាង និង កាត់បន្ថយផលប៉ះពាល់ដែលអាច កើត មានជាយថាហេតុមកលើស្ថិរភាពហិរញ្ញវត្ថុ អាជ្ញាធរពាក់ព័ន្ធទាំងអស់ នឹងត្រូវបន្តចូលរួម តាមដាននិងត្រួតពិនិត្យដោយ ហ្មត់ចត់ពីហានិភ័យក្នុងវិស័យ និងហានិភ័យប្រទាក់ក្រឡា នៃវិស័យអចលនទ្រព្យ»៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


