សេដ្ឋកិច្ច
ប្រាក់បញ្ញើក្នុងធនាគារ កើនឡើងដល់ជិត ៤៨ ប៊ីលានដុល្លារ
ប្រាក់បញ្ញើអតិថិជនក្នុងវិស័យធនាគា និងហិរញ្ញវត្ថុ មានចំនួន ៤៧,៩ ប៊ីលានដុល្លារ នៅក្នុងឆ្នាំ ២០២៣ ដែលមានការកើនឡើងចំនួន ១៣,១% បើធៀបនឹងឆ្នាំ ២០២២។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយកាលពីពេលថ្មីៗនេះ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជាបានឱ្យដឹងថា កត្តាមួយចំនួនបានធ្វើឱ្យកំណើនប្រាក់បញ្ញើមានការកើនឡើងជាងឥណទានជិត ៣ ដង នោះគឺទំនុកចិត្តរបស់សាធារណជននៅក្នុងវិស័យធនាគារ និងភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការ នៅពេលដែលអតិថិជនដាក់ប្រាក់នៅធនាគារ ជាពិសេសសម្រាប់សេវា និងផលិតផលដែលធនាគារមាន វាមានភាពទូលំទូលាយជាងមុន ជាពិសេសលើវិស័យឌីជីថល។
លោក រ័ត្ន សោភ័ណបញ្ជាក់ថា៖ «ប្រព័ន្ធបាគងបានដើរតួសំខាន់ ដើម្បីសម្រួលក្នុងការទូទាត់ ទាំងក្នុងធនាគារ និងឆ្លងធនាគារ អ្នកដែលមានគណនីក្នុងធនាគារជិត ២០ លានគណនី រីឯការទូទាត់បានកើនឡើង ២ លានប្រតិបត្តិការនៅឆ្នាំ ២០២៣»។

លោក រ័ត្ន សោភ័ណ បញ្ជាក់ថា ការដាក់ប្រាក់បញ្ញើសន្សំក្នុងធនាគារ ក៏ជាការចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិតាមរយៈការបង្កើនការប្រើប្រាស់សាច់ប្រាក់ ខណៈអ្នកសន្សំក៏មានសន្តិភាពផ្លូវចិត្ត និងទទួលបានការប្រាក់ផងដែរ៕

អត្ថបទ៖ ឡេង ដេត
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


