សេដ្ឋកិច្ច
គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក
ក្នុងជីវភាពប្រចាំថ្ងៃប្រជាជនកម្ពុជាតែងធ្វើដំណើរតាមមធ្យោបាយផ្សេងៗ ពិសេសរថយន្ត និងម៉ូតូដើម្បីទៅបំពេញការងារប្រចាំថ្ងៃ និងសម្រាប់ដឹកជញ្ជូនផ្សេងៗ។

ដោយមើលឃើញពីស្ថិរភាព និងការអភិវឌ្ឍនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា មានសន្ទុះកើនឡើងយ៉ាងខ្លាំង ព្រមទាំងការសិក្សា វិភាគយ៉ាងល្អិតល្អន់ពីគម្រោងអាជីវកម្ម ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានកម្លាយខ្លួនទៅជា គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក ដែលជាមជ្ឈមណ្ឌល ផ្តល់ជូននូវសេវាកម្មបង់រំលស់រថយន្ត និងម៉ូតូដ៏ធំជាងគេមួយ ប្រចាំប្រទេសកម្ពុជា។

ការបង្កើតឡើងនូវ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក នេះមិនត្រឹមតែជាផ្នែកមួយ ជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការផ្ដល់នូវឱកាសការងារដ៏ច្រើនសម្រាប់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយចូលរួមចំណែកក្នុងការបំពេញនូវតម្រូវការ ជូនបងប្អូនប្រជាពលរដ្ឋឱ្យទទួលបាននូវយានយន្តក្នុងក្តីស្រមៃរបស់ខ្លួនផងដែរ។

ការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ក្រុមហ៊ុន គឺមិនមែនជារឿងចៃដន្យនោះទេ គ្រប់យ៉ាងអាស្រ័យមកពីការរួមចំណែកពីភាគទុនិក ព្រមទាំងបុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានបំពេញនូវសេចក្តីសុចរិត ចំពោះក្រុមហ៊ុន និងអតិថិជន ក្នុងភាពជាអ្នកដឹកនាំ រួមទាំងកិច្ចសហការគ្នាយ៉ាងស្អិតរមួត ជាពិសេសគឺភាពទំនួលខុសត្រូវជារួម និងបន្តស្វែងរកភាពជោគជ័យរួមគ្នា ដើម្បីផ្តល់ជូនការអភិវឌ្ឍផលិតផល និងសេវាកម្ម កាន់តែមានគុណភាព និងទំនុកចិត្តជូនដល់ប្រជាពលរដ្ឋកម្ពុជាបន្តទៀតនៅពេលអនាគត។
ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃស្នូល
ទស្សនវិស័យ
ទស្សនវិស័យរបស់ គ្រឹះស្ថាន អេច អេហ្វ ស៊ី ខេមបូឌា មីក្រូហ្វាយនែន ម.ក គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេក្នុងការផ្តល់សេវាកម្ម ភតិសន្យាហិរញ្ញវត្ថុ និងកម្ចី រថយន្ត ម៉ូតូ ទូទាំងព្រះរាជាណាចក្រកម្ពុជា។
បេសកកម្ម
បេសកកម្មរបស់យើងគឺផ្តល់សេវាកម្មភតិសន្យា និងកម្ចី ជូនដល់បុគ្គល និងក្រុមហ៊ុនសហគ្រាស ជាមួយនឹងមធ្យោបាយ ឬធនធានដើម្បីគ្រប់គ្រងប្រភពហិរញ្ញវត្ថុរបស់គេឱ្យមានប្រសិទ្ធភាព និងដើម្បីធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែប្រសើរឡើង។ ដើម្បីសម្រេចគោលដៅនេះយើងត្រូវធានានូវអត្ថប្រយោជន៍ដែលមាននិរន្តរភាពជូនដល់ម្ចាស់ភាគហ៊ុន បុគ្គលិករបស់យើង និងសហគមន៍ទាំងមូល។ យើងនឹងបម្រើតាមគោលការណ៍សីលធម៌ខ្ពស់បំផុត គ្រប់ពេលវេលា ដោយគោរពច្បាប់ សង្គម និងបរិស្ថាន ។
គុណតម្លៃស្នូល
អតិថិជនជាធំ សេវាល្អឥតខ្ចោះ
ភាពជាអ្នកដឹកនាំ ភាពជាអ្នកដឹកនាំ ទាំងអស់គ្នា
សេចក្តីសុចរិត អនុវត្តត្រឹមត្រូវ និងស្មោះត្រង់
ការទទួលខុសត្រូវ ខ្ញុំធ្វើគឺខ្ញុំទទួលខុសត្រូវ
សហប្រតិបត្តិការ គោលដៅរួម
ព្រឹត្តិការណ៍សំខាន់ៗ
២០១៥ ឧកញ៉ា លី សុភ័ក្ត បានបង្កើត ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ដោយបានចុះបញ្ជី លេខៈ០០០០០៦៩៤ នៅក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ ជាមួយនឹងដើមទុនដំបូងចំនួន ៣ លានដុល្លារ ដើម្បីជំរុញអោយមានសេវាកម្មភតិសន្យារថយន្តនៅលើទីផ្សារ។
២០១៦ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណជាផ្លូវការដល់ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី នៅថ្ងៃទី០៨ខែមេសា ឆ្នាំ២០១៦
២០១៧ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើតអោយមានសេវាកម្មភតិសន្យាម៉ូតូនៅលើ ទីផ្សារ។
២០២១ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី ចាប់ផ្ដើមធ្វើប្រតិបត្តិការ និងមានការរីកចម្រើនជាបន្តបន្ទាប់ ហើយ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនរហូតដល់ ១០លានដុល្លារ។
២០២២ ដោយមានការរីកចម្រើនជាលំដាប់ទើប ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានបង្កើនដើមទុនម្តងទៀតរហូតដល់ ១៦ លានដុល្លារ។
២០២៣ ក្រុមហ៊ុន លី ហួរ លីស៊ីង ភីអិលស៊ី បានធ្វើការវិនិយោគរួមគ្នាជាមួយនឹង HOTAI FINANCE CO., LTD. ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយនៅតៃវ៉ាន់។
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


