ព័ត៌មានអន្ដរជាតិ
លោក ដូណាល់ ត្រាំ គំរាមកាណាដាជាលើកទីពីរ ជុំវិញបញ្ហាផ្សែងភ្លើងឆេះព្រៃ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកបានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) អំឡុងពេលចូលរួមទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅរដ្ឋ New Jersey។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ចុះផ្សាយនៅថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦។

នៅក្នុងជំនួបនោះ លោក ត្រាំ បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំងចំពោះកាណាដា ដោយទាមទារឱ្យប្រទេសនេះមានវិធានការប្រសើរជាងមុន ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃនៅក្នុងខេត្ត Ontario ដែលផ្សែងរបស់វាបានជះឥទ្ធិពលអាក្រក់មកលើរដ្ឋជាច្រើនរបស់អាមេរិក។
លោក ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកគួរតែទទួលបានសំណង ចំពោះការខូចខាតទាំងនេះ ឬកាណាដាត្រូវប្រឈមនឹងការដាក់ពន្ធបន្ថែមលើទំនិញនាំចូល។ នេះគឺជាការគំរាមកំហែងជាលើកទីពីររបស់លោក បន្ទាប់ពីការប្រកាសកាលពីថ្ងៃសៅរ៍អំពីលទ្ធភាពនៃការដាក់ពន្ធ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសកាណាដា។
ទាក់ទិននឹងការរិះគន់នេះ ការិយាល័យរបស់លោក ម៉ាក ខានី មិនទាន់បានចេញសេចក្តីថ្លែងការណ៍ណាមួយនៅឡើយទេ។ យ៉ាងណាមិញ កាលពីថ្ងៃសៅរ៍ លោក ម៉ាក ខានី បានបង្ហោះសារមួយនៅលើបណ្តាញសង្គម X ដោយបញ្ជាក់ថា កាណាដាបានដាក់ពង្រាយកម្លាំងពន្លត់អគ្គិភ័យជាង ៥ ៣០០នាក់ ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាថតកម្ដៅកម្រិតខ្ពស់ ដើម្បីតាមដាន និងទប់ស្កាត់ភ្លើងឆេះព្រៃទាំងនោះក្នុងពេលវេលាជាក់ស្តែង។
គួរបញ្ជាក់ថា ក្នុងរដូវកាលភ្លើងឆេះព្រៃឆ្នាំនេះ ផ្ទៃដីប្រមាណ ២,៤លានហិចតា នៅក្នុងប្រទេសកាណាដាត្រូវបានឆេះបំផ្លាញ។ ក្រុមអ្នកជំនាញផ្នែកអាកាសធាតុ បានពន្យល់ថា ការកើនឡើងនៃសីតុណ្ហភាពសកល គឺជាកត្តាចម្បងដែលជំរុញឱ្យភ្លើងឆេះព្រៃកើតឡើងញឹកញាប់ និងមានកម្លាំងខ្លាំងក្លាជាងមុននៅទូទាំងពិភពលោក។ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក ផ្សែងយ៉ាងក្រាស់ពីភ្លើងឆេះព្រៃនេះ បានគ្របដណ្តប់តំបន់ជាច្រើននៃសហរដ្ឋអាមេរិក ចាប់ពីតំបន់ Midwest រហូតដល់តំបន់ Northeast និង Mid-Atlantic ដែលបង្ខំឱ្យអាជ្ញាធរអាមេរិកចេញសេចក្តីព្រមានឱ្យប្រជាពលរដ្ឋស្នាក់នៅក្នុងផ្ទះជាបន្តបន្ទាប់៕

ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៧ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៧ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៦ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


