Connect with us

កីឡា

វឿន វាសនា ទម្លាយអារម្មណ៍ពិត ថា សឹងមិនជឿ ដែលកម្ពុជា អាចបំបាក់ម្ចាស់ជើង​ឯកអាស៊ី AVC Cup បាន

បានផុស

នៅ

ស្មាត់ស្តាំរបស់ក្រុមបាល់ទះ ជម្រើសជាតិ កម្ពុជា វឿន វាសនា បានបង្ហាញអារម្មណ៍រំភើប និងមិនគួរឱ្យជឿ ដែល កម្ពុជា អាចយកឈ្នះក្រុមម្ចាស់ជើងឯកពាន AVC Cup 2026 ជម្រើសជាតិ ឥណ្ឌូណេស៊ី ដើម្បីគ្រងជើងឯកពាន SEA V. Cup 2026 បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមបាល់ទះ កម្ពុជា បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងពាន SEA V. Cup 2026 នេះ បន្ទាប់ពីកែប្រែប្រវត្តិសាស្ត្រ ពីការលេងមិនឈ្នះសូម្បី ១ ប្រកួតកាលពីឆ្នាំ ២០២៥ រហូតដណ្តើមបានតំណែងជើងឯកនៅឆ្នាំ ២០២៦។

ក្រោយបញ្ចប់ការប្រកួត វឿន វាសនា បានថ្លែងប្រាប់អ្នកសារព័ត៌មាន ហ្វីលីពីន ដូច្នេះ ថា៖ «ខ្ញុំមានអារម្មណ៍អស្ចារ្យណាស់ ព្រោះយើងអាចយកឈ្នះក្រុមដែលជាម្ចាស់ជើងឯក AVC Cup បាន។ ពិតជាអស្ចារ្យមែនទែន។ ពួកយើងស្ទើរតែមិនជឿថា វាបានកើតឡើង ប៉ុន្តែពួកយើងពិតជាធ្វើបាន»។

ម្ចាស់ពាន MVP និងស្មាត់ស្តាំល្អបំផុតរូបនេះ បានរួមចំណែកយ៉ាងធំធេង ជាមួយនឹងមិត្តរួមក្រុមផ្សេងទៀត ដើម្បីជួយក្រុម កម្ពុជា យកឈ្នះក្រុម ឥណ្ឌូណេស៊ី ជាលើកដំបូងនៅក្នុងវគ្គផ្តាច់ព្រ័ត្រពាន SEA V. Cup 2026។ កម្ពុជា បានឈ្នះ ឥណ្ឌូណេស៊ី យ៉ាងតឹងតែង ក្នុងលទ្ធផល ៣ សិតទល់ ២ ។

សិតទី ១ កម្ពុជា ឈ្នះក្នុងពិន្ទុ ២៥-២៣, សិត​ទី​២ បន្ត​ឈ្នះ​ដោយ​ពិន្ទុ ២៦-២៤។ ឈានចូល​​​សិត​ទី​៣ និង​ទី​៤ ឥណ្ឌូណេស៊ី​ បាន​ឈ្នះវិញ​ដោយ​ពិន្ទុ ២៣-២៥ និង ២២-២៥។ លុះសិតទី ៥ កម្ពុជា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ ១៥-១១។

ការយកឈ្នះលើក្រុម ឥណ្ឌូណេស៊ី មួយប្រកួតនេះ ពិតជារឿងអស្ចារ្យណាស់សម្រាប់ប្រវត្តិសាស្ត្របាល់ទះ កម្ពុជា ទាំងមូល ព្រោះក្រុមយក្សប្រចាំតំបន់អាស៊ានមួយនេះ ទើបតែបានឈ្នះពាន AVC Cup ថ្មីថ្មោង មុនមកលេងពាន SEA V. Cup 2026 នេះ។ នៅវគ្គផ្តាច់ព្រ័ត្រ ឥណ្ឌូណេស៊ី បានឈ្នះក្រុម កូរ៉េខាងត្បូង រក្នុងលទ្ធផល ៣ សិត ០៕

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម