សេដ្ឋកិច្ច
ក្រុមហ៊ុនមួយ ចំណាយដើមទុន ៥០ម៉ឺនដុល្លារ កែច្នៃសំរាម នៅខេត្តព្រះសីហនុ
ក្រុមហ៊ុនអ៊ីស្រាអែលមួយ បានចំណាយដើមទុនសរុបជាង ៥០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ដើម្បីប្រមូល និងកែច្នៃសំរាម នៅខេត្តព្រះសីហនុ ផលិតចេញជាក្ដារបន្ទះ និងសម្ភារប្រើប្រាស់ផ្សេងៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងគ្រោងនាំចេញទៅក្រៅប្រទេស។

អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកែច្នៃសំរាម តុនតូតុន ខេត្តព្រះសីហនុ កញ្ញា សាយ លឹមជូរ បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ក្រុមហ៊ុនរបស់កញ្ញា បានបើកដំណើរការតាំងពីឆ្នាំ ២០២១ មកម្ល៉េះ និងបានចំណាយដើមទុនជាង ៥០ម៉ឺនដុល្លារ ក្នុងការដំណើរការរោងចក្រផលិត និងកែច្នៃសំរាមផ្លាស្ទិក ដែលប្រមូលចេញពីតំបន់ជាប់មាត់សមុទ្រ និងតាមតំបន់ផ្សេងៗ ក្នុងខេត្តព្រះសីហនុ យកមកកែច្នែចេញទៅជាក្ដារបន្ទះ និងសម្ភារផ្ទះបាយផ្សេងៗ ក្នុងនោះមានដូចជា៖ តុ កៅអី ថូផ្កា សម្រាប់នាំចេញទៅលក់លើទីផ្សារក្នុងស្រុក និងត្រៀមនាំចេញទៅក្រៅប្រទេស ផងដែរ។

កញ្ញា សាយ លឹមជូរ បានបន្ថែមទៀតថា មូលហេតុដែលក្រុមហ៊ុន ជ្រើសរើសខេត្តព្រះសីហនុ ជាគោលដៅចម្បងនៃការកែច្នៃសំរាម នេះក៏ដោយសារខេត្តព្រះសីហនុ ជាតំបន់មួយដែលសម្បូរភ្ញៀវទេសចរជាតិ និងអន្ដរជាតិច្រើនជាងគេ នាំការប្រើប្រាស់ការប្រើប្រាស់ថង់ផ្លាស្ទិក ក៏មានច្រើន ទើបក្រុមហ៊ុនសម្រេចជ្រើសរើសយកតំបន់នេះ ជាគោលដៅទី១ សម្រាប់ការប្រមូលសំរាមយកមកកែច្នែ និងចូលរួមការពារថែរក្សាបរិស្ថាន តំបន់ជាប់មាត់សមុទ្រ ក្នុងប្រទេសកម្ពុជា គិតមកទល់ពេលនេះមានរយៈពេលជិត៤ឆ្នាំ មកហើយ។

កញ្ញា សាយ លឹមជូរ ក៏បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ន ក្រុមហ៊ុនតុនតូតុន អាចមានលទ្ធភាពផលិតក្ដារបន្ទះ និងសម្ភារផ្ទះបាយ សម្រាប់លក់ចេញទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា ហើយក៏កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន ទាក់ទងនឹងគុណភាពនៃផលិតផលរបស់ក្រុមហ៊ុន តុនតូតុន ផងដែរ។

កញ្ញា សាយ លឹមជូរ បន្តទៀតថា សម្រាប់ផែនការទៅថ្ងៃខាងមុខ ក្រុមហ៊ុន ក៏មានគម្រោងចង់ពង្រីកទីតាំងផលិតសំរាម និងកែច្នៃសំរាម នៅតាមខេត្តផ្សេងៗទៀត ពោលគឺខេត្តដែលនៅជាប់មាត់សមុទ្រ ដូចខេត្តព្រះសីហនុ ក្នុងនោះមាន៖ ខេត្តកោះកុង កំពត កែប ជាដើម។

គួរបញ្ជាក់ថា ក្រុមហ៊ុន តុនតូតុន គឺជាក្រុមហ៊ុនមួយ ដែលបង្កើតឡើងដោយស្ថាបនិកជនជាតិអ៊ីស្រាអែលម្នាក់ ដែលគាត់បានចំណាយដើមទុនផ្ទាល់ខ្លួន ក្នុងការបើកដំណើរក្រុមហ៊ុនកែច្នៃសំរាម នៅខេត្តព្រះសីហនុ ចេញជាផលិតផលក្ដារបន្ទះ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដើម្បីលក់ចេញទៅកាន់ទីផ្សារក្នុងប្រទេសកម្ពុជា និងគ្រោងនាំចេញទៅក្រៅប្រទេស ផងដែរ៕


អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


