ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តដល់សហគ្រាសនានាប្រើប្រាស់គណនីសហគ្រាស
ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល គាំទ្រដល់សមាជិកនៃសមាគមពាណិជ្ជករ គ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា (CGJT) និងបណ្តាយសហគ្រាសខ្នាតមីក្រូ តូច និងមធ្យមលើការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្តរបស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀតលើគុណភាពនិងគុណតម្លៃផលិតផលរបស់ខ្លួន។

ការលើកឡើងរបស់លោកស្រី ជា សិរីធ្វើឡើងក្នុងជំនួបជាមួយលោកស្រី ញ៉ែត ស្រីអូនដែលជាប្រធានសមាគម នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិនៃកម្ពុជា។
លោកស្រី ញ៉ែត ស្រីអូនបានលើកឡើងអំពីសាវតារ និងដំណើរវិវឌ្ឍន៍របស់សមាគមដែលមានសមាជិកសរុបជាង ៩០០នាក់។
លោកស្រីបានស្នើសុំការគាំទ្រពី ធនាគារជាតិនៃកម្ពុជា ក្នុងការសម្របសម្រួលនីតិវិធីនានាដើម្បីអាចឱ្យសមាជិកសមាគមបង្កើតគណនីសហគ្រាសជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការបានដោយរលូនផងដែរ។

លោកស្រីញ៉ែត ស្រីអូនបានបញ្ជាក់ថា៖« គិតមកទល់ពេលនេះសមាជិកសមាគមភាគច្រើននៅបន្តប្រើប្រាស់គណនីបុគ្គល សម្រាប់ការទូទាត់នៅឡើយ»។
លោកស្រីបណ្ឌិតទេសាភិបាល បានថ្លែងគណៈប្រតិភូសមាគមថា ការប្រើប្រាស់គណនីសហគ្រាសនឹងជួយបង្កើនទំនុកចិត្តរបស់អតិថិជនកាន់តែខ្លាំងបន្ថែមទៀតលើគុណភាពទំនិញ តាមរយៈការបង្កើតភស្តុតាងកាន់តែរឹងមាំ និងតម្លាភាពក្នុងប្រតិបត្តិការទិញ-លក់គ្រឿងអលង្ការ ឬត្បូងមានតម្លៃ។
លោកស្រីបណ្ឌិតជា សិរី បន្ថែមថា៖« ការជំរុញឱ្យសហគ្រាសខ្នាតមីក្រូ តូច និងមធ្យម អាចបើកគណនីក្នុងនាមសហគ្រាសនឹងជួយឱ្យចំនួនអាជីវកម្មក្នុងប្រព័ន្ធផ្លូវការមានកាន់តែច្រើនឡើង ស្របតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការកៀងគរអាជីវកម្មក្រៅប្រព័ន្ធ ឱ្យចូលក្នុងប្រព័ន្ធផ្លូវការ ដើម្បីដាក់ចេញយុទ្ធសាស្រ្តអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងមានយន្តការការពារត្រឹមត្រូវដល់បុគ្គលិកក្នុងសហគ្រាស»។

លោកស្រីបណ្ឌិតក៏បញ្ជាក់ថា ធនាគារជាតិនៃកម្ពុជានឹងយកសំណើរនេះទៅពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការសម្របសម្រួលស្របតាមនីតិវិធីនានា។
យោងទៅតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មក្នុងឆ្នាំ២០២៣ កម្ពុជារកចំណូលបាន ពីការនាំចេញគ្រឿងអលង្ការ និងត្បូងមានតម្លៃ ទៅកាន់ទីផ្សារអន្ដរជាតិនានានៅលើពិភពលោក មានទឹកប្រាក់ជាង៨៥១លានដុល្លារ កើន២៦១% បើធៀបទៅនឹងឆ្នាំ២០២២៕
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


