សេដ្ឋកិច្ច
កម្ពុជានាំចេញម្រេចកើនឡើងទ្វេដង នៅឆមាសទី១ ឆ្នាំនេះ
នៅក្នុងឆមាសទី០១ ឆ្នាំ ២០២៤ ការនាំចេញកសិផលម្រេចកម្ពុជាសម្រេចបានជាង ៩ ពាន់តោន (៩ ៣៨៤) មានការកើនឡើង ១១៧,៨៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានចំនួន ៤ ៣០៤ តោន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១២ ខែកក្កដា នេះថា តម្លៃម្រេចបច្ចុប្បន្នធ្លាក់ចុះបន្តិចចន្លោះពី ២ ម៉ឺន ៥ ពាន់រៀល ទៅ ២ ម៉ឺន ៧ ពាន់រៀល ក្នុងមួយគីឡូក្រាម ដែលធ្លាក់ពី ៣ ម៉ឺនរៀលកាលពីខែមុន ដោយសារមិនសូវមានឈ្មួញចុះទិញ។
ទោះជាយ៉ាងណា លោកបញ្ជាក់ថា តម្លៃខាងលើនេះ នៅតែមានភាពល្អប្រសើរ ដែលមានការកើនឡើងទ្វេដង បើធៀបនឹងឆ្នាំមុន លក់បានតែ ១ ម៉ឺន ៣ ពាន់រៀលក្នុងមួយគីឡូក្រាម។
បើតាមលោក ម៉ាក់ នី តម្លៃម្រេចកើន និងការស្តុកទុករបស់កសិករកាលពីឆ្នាំមុន ធ្វើឱ្យការនាំចេញនៅឆ្នាំ២០២៤នេះ មានកំណើន ខណៈទីផ្សារធំរបស់កម្ពុជានៅតែជាប្រទេសវៀតណាម និងចិន។

លោក ម៉ាក់ នី បានឱ្យដឹងថា ក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ចន្លោះពី ១ ម៉ឺន ៧ ពាន់តោន ទៅ ២ ម៉ឺនតោន លើផ្ទៃដីជាង ៦ ពាន់ហិកតា ប៉ុន្តែនៅឆ្នាំនេះ ទិន្នផលម្រេចបានធ្លាក់ចុះប្រមាណ ៥០ ភាគរយ ដោយសារបាតុភូតអែលនីណូ។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៥ ខែ គិតចាប់ពីខែមករា រហូតដល់ ខែឧសភា ឆ្នាំ ២០២៤ ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត ២៣ លានដុល្លារ។
ទីផ្សារម្រេចកម្ពុជា ត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


