សេដ្ឋកិច្ច
កម្ពុជា-ថៃ ឯកភាពបន្តជំរុញការវិនិយោគលើវិស័យទេសចរណ៍
ថ្នាក់ដឹកនាំកម្ពុជា-ថៃ បានឯកភាពជំរុញការវិនិយោគក្នុងវិស័យទេសចរណ៍ ដោយបន្តពង្រឹងការចែករំលែកព័ត៌មាន និងសក្ដានុពលវិនិយោគក្នុងវិស័យទេសចរណ៍។

ការសម្រេចបែបនេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក សុខ សូកេន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងរដ្ឋមន្ត្រីទេសចថៃ លោក Sermsak Pongpanit រដ្ឋមន្ត្រីទេសចរថៃអំឡុងពេលលោក សុខ សូកេន អញ្ជើញទៅប្រទេសថៃ ២ ថ្ងៃ (១៧-១៨ កក្កដា)។
ភាគីកម្ពុជា-ថៃ បានឯកភាពសម្រួលការធ្វើដំណើរ និងឆ្លងកាត់ព្រំដែន ជូនទេសចរនៃប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទី៣ ព្រមទាំងការរៀបចំដំណើរទស្សនកិច្ចស្វែងរកគោលដៅទេសចរណ៍ ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍រួមគ្នា និងការជំរុញការចូលរួមក្នុងព្រឹត្តិការណ៍ទេសចរណ៍ដែលរៀបចំដោយប្រទេសនីមួយៗ។

យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ភ្ញៀវអន្តរជាតិសរុបចំនួនជាង ២,៦៤ លាននាក់បានមកទស្សនានៅប្រទេសកម្ពុជាក្នុងរយៈពេល៥ខែដើមឆ្នាំនេះ មានការកើនឡើង ២២,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ដែលមានចំនួន ២,១៦លាននាក់។
ក្នុងចំណោមទេសចរជាង ២,៦៤ លាននាក់ ទេសចរថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ៧៧០ ៣៧១ នាក់ កើន ៦,១ ភាគរយ វៀតណាមចំនួន ៥២៨ ២៥២ នាក់ កើនជិត៤០ ភាគរយ ចិន ៣២៦ ០០៣ កើជាង ៤០ ភាគរយ ឡាវ ១៥៤០២០ កើនជាង ៤០ ភាគរយ អាមេរិក ចំនួន ៩៥ ៦១៦ កើន ១៧,៦ ភាគរយ ឥណ្ឌូនេស៊ីមានចំនួន ៦៧ ៦៧១ កើន ២២,៧ ភាគរយ បារាំងចំនួន ៦០ ៥០៤ កើនជាង២៧ភាគរយ អង់គ្លេសចំនួន ៥៦ ០៨១កើនជាង២០ភាគរយ និងជប៉ុនចំនួន ៤៦ ៤១៧ កើនជាង៥៤ភាគរយ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


