ព័ត៌មានអន្ដរជាតិ
អ្នកវិភាគ៖ ការពឹងផ្អែកខ្លាំងលើការនាំចេញទៅចិន អាចឱ្យពាណិជ្ជកម្មឥណ្ឌូណេស៊ីងាយរងគ្រោះ
អ្នកវិភាគសេដ្ឋកិច្ចឥណ្ឌូណេស៊ីបានព្រមានកាលពីថ្ងៃអង្គារថា ការពឹងផ្អែកខ្លាំងពេកលើការនាំចេញទៅចិន អាចធ្វើឱ្យពាណិជ្ជកម្មរបស់ឥណ្ឌូណេស៊ីស្ថិតនៅក្នុងភាពងាយរងគ្រោះ ពេលដែលសេដ្ឋកិច្ចរបស់ចិនមិនមានស្ថិរភាព។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe។

អ្នកវិភាគសេដ្ឋកិច្ចមកពីមជ្ឈមណ្ឌលកំណែទម្រង់សេដ្ឋកិច្ច (CORE) លោក Mohammad Faisal បានលើកឡើងថា ចិនរួមចំណែក ២២,៥ ភាគរយ នៃតម្លៃនាំចេញសរុបរបស់ឥណ្ឌូណេស៊ី ក្នុងឆមាសទី១ ឆ្នាំនេះ ខណៈការនាំចេញទៅចិនរបស់ប្រទេសជាច្រើនផ្សេងទៀត មានត្រឹមតែរង្វង់ ១០-១២ ភាគរយ ប៉ុណ្ណោះ។
លោក Faisal បន្តយ៉ាងដូច្នេះថា៖ «ពេលតម្រូវការពីប្រទេសចិនធ្លាក់ចុះ វាប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការនាំចេញរបស់ឥណ្ឌូណេស៊ី។ នេះគឺជាហេតុផលចម្បង ដែលនៅពីក្រោយការធ្លាក់ចុះនៃការនាំចេញរបស់យើងនាពេលថ្មីៗនេះ»។
យោងតាមទិន្នន័យពីរដ្ឋាភិបាលឥណ្ឌូណេស៊ី អតិរេកពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសបានថយចុះប្រមាណ ៤,៤៦ ប៊ីលានដុល្លារ មកនៅត្រឹម ១៥,៤៥ ប៊ីលានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ខណៈការនាំចេញទៅកាន់ប្រទេសភាគច្រើនបានបន្តកើនឡើង ដូចជាឥណ្ឌា (កើនឡើង ២២ ភាគរយ) ការនាំចេញទៅចិនបានធ្លាក់ចុះ ៤,២ ភាគរយ។

លោក Faisal បានសន្មត់ថា ការផ្គត់ផ្គង់ដ៏ច្រើនលើសលុបនៃទំនិញផលិតក្នុងស្រុកចិនផ្ទាល់ ជាកត្តាកាត់បន្ថយតម្រូវការរបស់ប្រទេសនេះ សម្រាប់ការនាំចូលវត្ថុធាតុដើម។ លោកបន្តថា៖ «ភាពខុសគ្នាសំខាន់ចំពោះលក្ខណៈនៃការនាំចេញរវាងឥណ្ឌូណេស៊ី និងប្រទេសផ្សេងៗដូចជាថៃ ម៉ាឡេស៊ី និងហ្វីលីពីន គឺថា ប្រទេសទាំងនោះមិនពឹងផ្អែកខ្លាំងលើចិននោះទេ»។
ផ្ទុយពីការនាំចេញ ការនាំចូលពីចិនរបស់ឥណ្ឌូណេស៊ី បានកើនឡើងគួរកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ផលិតផលវាយនភណ្ឌ រួមចំណែក ៤១ ភាគរយលើការនាំចូលពីចិនសរុបរបស់ឥណ្ឌូណេស៊ី។ កាលពីខែមិថុនា ឱនភាពពាណិជ្ជកម្មទ្វេភាគីដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី គឺចិន (៦៩៣,៤ លានដុល្លារ)៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


