ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងឆៅហក់ឡើងមកវិញជាង ១ ដុល្លារ ក្រោយមេដឹកនាំក្រុមហាម៉ាស់ ត្រូវបានធ្វើឃាត
តម្លែប្រេងឆៅនាពេលអនាគត បានកើនឡើងជាង១ដុល្លារសម្រាប់ការជួញដូរនៅថ្ងៃពុធនេះ ក្រោយមេដឹកនាំនយោបាយរបស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ របស់ប៉ាឡេស្ទីន លោក Ismail Haniyeh ត្រូវបានសម្លាប់ក្នុងការវាយឆ្មក់ដោយមីស៊ីល នៅក្រុងតេអេរ៉ង់ នៃប្រទេសអ៊ីរ៉ង់ ដែលបង្កឱ្យភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ាកើនឡើងកាន់តែខ្លាំងជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យ៉ាងណាមិញ កំណើនតម្លៃនេះនៅតែមានកម្រិត ដោយសារតែកម្សោយនៃតម្រូវការប្រេងរបស់ចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក។
តម្លៃប្រេងឆៅនាពេលអនាគតម៉ាក Brent បានកើនឡើង ១,៣៩ ដុល្លារ ឬ ១,៨ ភាគរយ ដោយជួញដូរនៅតម្លៃ ៨០,០២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅនាពេលអនាគតរបស់អាមេរិក ម៉ាក West Texas Intermediate (WTI) បានកើនឡើង ១,៣៨ ដុល្លារ ឬ ១,៩ ភាគរយ ដោយជួញដូរក្នុងតម្លៃ ៧៦,១១ ដុល្លារ/បារ៉ែល។
តម្លៃប្រេងឆៅទាំង២ បានធ្លាក់ចុះប្រហែល ១,៤ ភាគរយកាលពីថ្ងៃអង្គារ ដោយបញ្ចប់ការជួញដូរក្នុងតម្លៃទាបបំផុតក្នុងរយៈពេល ៧ សប្ដាហ៍។

អ្នកវិភាគលើកឡើងថា ការវិវត្តចុងក្រោយនៅមជ្ឈិមបូព៌ា អាចនឹងធ្វើឱ្យភាពតានតឹងកើនឡើងកាន់តែខ្លាំងជាថ្មី ទោះបីមានកិច្ចខំប្រឹងប្រឹងដោយសហរដ្ឋអាមេរិក និងមន្រ្តីអង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកបទឈប់បាញ់នៅហ្គាហ្សាក៏ដោយ។ ការណ៍នេះ នឹងធ្វើឱ្យការរំខានផ្លូវផ្គត់ផ្គង់ប្រេងនៅមជ្ឈិមបូព៌ា ដែលមានឥទ្ធិពលដោយផ្ទាល់លើតម្លៃប្រេង។
ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងម៉ាក Brent និង WTI នៅខែកក្កដា នឹងនៅតែជាប់ជាការធ្លាក់ចុះតម្លៃប្រចាំខែដ៏ធំបំផុតរាប់តាំងពីខែតុលា ឆ្នាំមុន ដោយសារតែកម្សោយតម្រូវការនៅប្រទេសចិន ដែលទើបរាយការណ៍ពីការធ្លាក់ចុះនៃសកម្មភាពរោងចក្រប្រចាំខែកក្កដា នាថ្ងៃពុធនេះ។ លើសពីនេះ ការរំពឹងទុកពាក់ព័ន្ធនឹងការណ៍ដែលថា អង្គការនៃប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) នឹងរក្សាការព្រមព្រៀងគ្នាលើការបន្ធូរបន្ថយវិធានការកាត់បន្ថយទិន្នផលប្រេងនាខែតុលាខាងមុខ ក៏ដាក់សម្ពាធធ្វើឱ្យកំណើនតម្លៃប្រេងមានកម្រិតផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


