សេដ្ឋកិច្ច
អាកាសយានដ្ឋានតារាសាគរ ដាក់ឱ្យប្រើប្រាស់សប្ដាហ៍ក្រោយ
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី នាយកអាកាសយានដ្ឋានអន្តរជាតិតារាសាគរប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ៨ ខែសីហា សប្ដាហ៍ក្រោយ ប៉ុន្តែការហោះហើរជាក់ស្តែងនឹងត្រូវធ្វើឡើងនៅដំណាច់ខែដោយសារតែផ្នែកបច្ចេកទេសនៅពុំទាន់ បំណពេញតាមលក្ខខណ្ឌដែលបានកំណត់ឱ្យបានទាន់ពេល។

លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នីថ្លែងថា៖ «ក្នុងនាមយើងជាអាជ្ញាធរ យើងត្រៀមរួចជាស្រេចក្នុងការអនុញ្ញាតជូនគាត់(ក្រុមហ៊ុន)សម្រាប់ការដាក់ដំណើរការ ដ៏រាបណាគាត់បានបំពេញចំនុចខ្វះខាតដែលតម្រូវពីផ្នែកច្បាប់បានរួចរាល់គ្រប់សព្វ»។
លោក ម៉ៅ កែវពេជ្រច័ន្ទមុន្នី បញ្ជាក់ថា សម្រាប់ការជួយសម្រួលការធ្វើដំណើរ គឺមានការចំណេញពេលវេលាច្រើន បើធៀបនឹងការធ្វើដំណើរតាមផ្លូវគោក និងជួយលើកមុខមាត់ខេត្តកោះកុងថែម១កំរិតទៀត ហើយក៏ជាទិសដៅសម្រាប់អ្នកវិនិយោគទុនជាតិ និងអន្តរជាតិ ធ្វើឱ្យខេត្តកោះកុង កាន់តែរីកចម្រើនបន្ថែមទៀត។

ក្រុមហ៊ុន Union Development Group (UDG) បានទទួលបានដីសម្បទានពីរដ្ឋាភិបាលវិនិយោគអាកាសយានដ្ឋានតារាសាគរតម្លៃ ២០០ លានដុល្លារ នៅស្រុកបុទុមសាគរ ក្នុងខេត្តកោះកុង។
អាកាសយានដ្ឋានថ្មីនេះ មានផ្លូវយន្តហោះចុះប្រវែង ៣២០០ ម៉ែត្រ ទទឹង ៦០ ម៉ែត្រ ដែលមានសមត្ថភាពអាចទទួលយន្តហោះប្រភេទ A-350-900 និង Boeing 777 ជាដើម៕
អត្ថបទ៖ ឡេង ដេត
-
កីឡា២២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


