Connect with us

សេដ្ឋកិច្ច

​ផ្លែសណ្តាន់ក្នុងឃុំកោះសូទិនលក់បាន១Kg ​១ម៉ឺន១ពាន់រៀល តែបើហាលឱ្យក្រៀមទុកលក់រដូវប្រាំងអាចបាន៥ម៉ឺនរៀល

បានផុស

នៅ

ពលរដ្ឋ​រស់នៅតំបន់កោះ​ក្នុងឃុំកោះសូទិន​ ស្រុកកោះសូទិន ខេត្តកំពង់ចាម នៅរដូវនេះ​ កំពុងមមាញឹប្រមូលផលផ្លែសណ្តាន់ ខណៈ​តម្រូវការទីផ្សារខ្ពស់​គួរសម ដែលក្នុងពេលបច្ចុប្បន្នលក់បានតម្លៃ១១០០០រៀល ក្នុងមួយគីឡូក្រាម ប៉ុន្តែបើហាលឱ្យក្រៀមទុកលក់នៅរដូវប្រាំង អាចលក់បានតម្លៃ៥០០០០រៀល ក្នុងមួយគីឡូក្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​យាយ​ ម៉េង​ មានវ័យជាង៨០ឆ្នាំ​ រស់នៅក្នុងភូមិទី៥​ ឃុំកោះសូទិន​ នៃស្រុកកោះសូទិន​ បានរៀបរាប់ឲ្យដឹងថា​ ឲ្យតែដល់ចុងខែមេសាមក ផលសណ្តាន់ចាប់ផ្តេីមផ្លែទុំហេីយ​ ហេីយអ្នកភូមិនៅតំបន់នេះភាគច្រេីនគេដាំដុះដំណាំមួយនេះ​ ព្រោះងាយស្រួលទទួលផល ដោយមិនចាំបាច់ថែទាំយូរឆ្នាំ។

លោកយាយ​ ​ បន្ថែមទៀតថា​ ផ្លែសណ្តាន់មានរសជាតិជូរ ដែលគេតែងតែឃើញដុំខ្មៅៗនៅក្នុងសម្លម្ជូរ សម្លម្ជូរយួន សម្លម្ជូរគ្រឿងជាដើម  ចំណែកស្លឹកសណ្តាន់ក៏យកទៅធ្វើម្ជូរបានដូចគ្នាផងដែរ ។ ភាគច្រើនសព្វថ្ងៃ គេតែងតែឃើញប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន ចាប់ពីខែឧសភា​ ដល់ខែសីហា។ នៅពេលរដូវសណ្តាន់ផ្លែចូលមកដល់ ពួកគាត់ចិតច្រណិតៗក្រាស់ល្មមៗ រួចដាក់ហាលឱ្យក្រៀម រួចវិចខ្ចប់ ដើម្បីទុកលក់ឈ្មួញ។

ទន្ទឹមនឹងនេះដែរ​ អ្នកស្រី​ អោប​ អេងលី​ រស់នៅក្នុងភូមិទី២​ ឃុំកោះសូទិន​ បានឱ្យដឹងថាចំពោះតម្លៃវិញ​ ដោយសារគ្រប់ផ្ទះផលសណ្តាន់គឺចាប់ផ្តេីមទទួលបានគ្រប់គ្នា​ ដូច្នោះតម្លៃលេីទីផ្សារវិញ​ ហាក់ចុះថោកបន្តិច​ គឺលក់បាន១១០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ ប៉ុន្តែ​ប្រសិនទុកដល់រដូវប្រាំង​ សណ្តាន់ក្រៀមលក់ចេញមួយគីឡូ៥០០០០រៀលឯណោះ៕​

អត្ថបទ​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម